ហាងល្បីៗលើកទ័ពមកជុំគ្នា ធានា សាច់អាំង BBQ ជាមួយ កូកា-កូឡា ដឹងតែចាប់មាត់ម៉ងម្តងនេះ

  • 2018-12-18 03:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់បានសាកភ្លក់អាហារបែប BBQ ក្នុងពិព័រណ៍ធំៗនៅភ្នំពេញបានម្តងហើយឬនៅ? បើនៅ ឱកាសល្អខិតជិតមកដល់ក្បែរអ្នកទាំងអស់គ្នាហើយ ព្រោះថា កម្មវិធី Coke Food Fest នឹងប្រមូលហាងអាហារបែប BBQ ល្បីៗ ទៅជួបជុំគ្នាតែមួយកន្លែងនាថ្ងៃ ២២ ២៣ ធ្នូនេះហើយ។

ក្នុងនោះពិព័រណ៍អាហារបែប BBQ ខាងលើនេះប្រមូលទៅដោយហាងល្បីៗដូចជា ពិភពសាច់អាំង168 ម៉ាស្ទ័រគ្រីល ភូមិសាច់អាំង168 កាហ្វេដី កូរ៉េ BBQ សុជាតា២ D's BBQ និងហាងល្បីៗជាច្រើនផ្សេងទៀត។

ចូលរួមញ៉ាំអាហារបែប BBQ ហើយញ៉ាំ កូកា-កូឡា ថែមទៀតនឹងជួយឱ្យអាហារកាន់តែមានរសជាតិឆ្ងាញ់ ព្រមទាំងបានជួបតារាចម្រៀងល្បីៗ និងមានសកម្មភាពកម្សាន្តដូចជា៖

  • មានប្រកួតញ៉ាំ BBQ
  • ក្បាច់រាំដ៏ជក់ចិត្ត
  • គូរគំនូរលើមុខប្លែកៗ
  • មានចាប់រង្វាន់ Free Free
  • មានកន្លែងសម្រាប់ថតរូបស្អាតជាមួយ ផ្ទាំងរូបភាពស្អាតប្លែកៗ
  • អូហ៍ភ្លេចប្រាប់មួយ បើសិនជាអ្នកទាំងអស់គ្នា ចូលជុំគ្នាម្តងចាប់ពី ៥នាក់ឡើងទៅនឹងទទួលបាន កូកា-កូឡា ១កំប៉ុងដោយឥតគិតថ្លៃ

កុំភ្លេចណាចូលរួមទាំងអស់គ្នាដោយសេរី មកមួយកន្លែងបានគ្រប់មុខ រកឯណាមាន ចាប់ពីម៉ោង ៣រសៀល ដល់ ៩យប់ ស្ថិតនៅកោះពេជ្រ ក្រោយអគារសាលាក្រុង។ សម្រាប់ព័ត៌មានបន្ថែមអាចចូលតាមលីងមួយនេះ http://bit.ly/CokeFoodFestKH ឬ #CokeFoodFestKH ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី