មក​ស្គាល់​មុខ​ កីឡាករ​ឈ្នះ​ពាន​ Golden Boy ឆ្នាំ ២០១៨

  • 2018-12-17 13:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឆ្នាំ ២០១៨​ ជើង​ឯក​ពាន​កីឡាករ​វ័យ​ក្មេង​ Golden Boy គឺ​បាន​ទៅ​លើ​ខ្សែ​ការពារ​មក​ពី​ក្លឹប​ហុល្លង់​Ajax កីឡាករ​ Matthijs De Ligt ដែល​មាន​អាយុ​ ១៩​ឆ្នាំ។

កីឡាករ​ហុល្លង់​រូប​នេះ គឺ​ជា​ប្រធាន​ក្រុម​ក្លឹប​ Ajax ទាំង​វ័យ​ក្មេង​តែ​ម្ដង​ ហើយ​រូប​គេ​បាន​លេង​បាន​ច្រើន​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ទៀត​ផង។ គេ​បាន​លេង​គ្រប់​នាទី​ក្នុង​កម្មវិធី UEFA Nations League និង​ បាន​ជួយ​ហុល្លង់​ឲ្យ​ឈរ​កំពូល​តារាង​ពូល​ A ក្នុង​ Leauge A។

ចំណែក​ក្នុង​ក្លឹប​វិញ De Ligt ក៏​បាន​ចូល​លេង​ញឹក​ញាប់​ដែរ​ ហើយ​ថែម​ជា​អ្នក​រួម​ចំណែក​ឲ្យ​ Ajax ឈរ​លេខ​ ២ ក្នុង​តារាង​លីគ​កំពូល​ហុល្លង់ ក៏​ដូច​ជា​ជួយ​ក្លឹប​ឲ្យ​ឡើង​ដល់​វគ្គ ១៦​ក្រុម​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ ដោយ​ Ajax នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្លឹប​ Real Madrid នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ។

ដោយ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ខ្សែ​ការពារ​វ័យ​ក្មេង​ជនជាតិ​ហុល្លង់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លឹប​ធំៗ​ជា​ច្រើន​ដូច​ជា​ ក្លឹប​យក្ស​បារាំង​ PSG, ក្លឹប​យក្ស​អ៊ីតាលី Juventus និង​ ក្លឹប​យក្ស​អាល្លឺម៉ង់​ Bayern Munich ជា​ដើម។

ពាន​រង្វាន់​ Golden Boy នេះ ជា​ពាន​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៣ ដោយ​កាសែត​អ៊ីតាលី Tuttosport ហើយ​ចូល​រួម​ដោយ​កាសែត​ល្បី​ៗ​ជា​ច្រើន​ក្នុង​ទ្វីប​អឺរ៉ុប​។ ពាន​នេះ​ គឺ​រើស​ដោយ​ការ​បោះឆ្នោត​ជ្រើស​រើស​កីឡាករ​ល្អ​ដែល​មាន​អាយុ​ក្រោម​ ២១​ឆ្នាំ ​ពី​ក្រុម​អ្នក​កាសែត​មក​ពី​បណ្ដាញ​សារព័ត៌មាន​ទាំង​នោះ៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី