មាន​វិធី បើ​ចង់​លុប​ព័ត៌មាន​ចេញ​ពី​ពិភព​អ៊ីនធឺណិត​

  • 2018-12-18 04:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដឹង​ស្រាប់ មាន​ក្រុមហ៊ុន​ទាំង​តូច និង​ធំ មួយ​ចំនួនបាន​ព្យាយាម​ទាញ​យក​ទិន្នន័យ​អ្នក​ប្រើប្រាស់​លើ​អ៊ីនធឺណិត តាម​ការ​ផ្តល់​សេវាកម្ម​ប្រើប្រាស់​នានា​។ ពិត​ណាស់ មិន​អាច​លុប​ចោល​ព័ត៌មាន​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​អាច​លុប​ដាន​ខ្លួន​អ្នក​លើ​អ៊ីនធឺណិត​បាន​។ 

  • គួរ​លុប ឬ​បិទ​គណនី​ចេញ​ពី​បណ្ដាញ​សង្គម​នានា បើ​មាន​ហើយ​លែង​ប្រើ ដូចជា Facebook, Twitter, LinkedIn, Instagram, Tumblr, Google+, MySpace ឬ Reddit។ ក្នុង​ការ​លុប ឬ​បិទ​គណនី​នេះ អាច​ចូល​ទៅ​កាន់ Account Setting និង​ស្វែងរក​ជម្រើស Deactivate ដែល​ភាគច្រើន​នៅ​ក្រោម​ផ្នែក Security ឬ Privacy។ បើ​ពិបាក មិន​អាច​លុប​គណនី​បាន អាច​ផ្លាស់ប្ដូរ​ព័ត៌មាន​ពិត​ប្រាកដ​អំពី​ខ្លួន​នាក់​។ 

  • មាន​ក្រុមហ៊ុន​មួយ​ចំនួន មាន​ការ​ប្រមូល​ព័ត៌មាន​ពី​អ្វី​អ្នក​បាន​ធ្វើ​លើ​​អ៊ីនធឺណិត គោលបំណង​រក​ផល​ចំណេញ ដូចជា​Spokeo, Whitepages.com ឬ PeopleFinder។ អាច​ស្វែងរក​ឈ្មោះ​ខ្លួនឯង​លើ​វេបសាយ​ទាំង​នោះ បើ​មាន​គួរ​រក​មើល​ជម្រើស​អាច​លុប​ឈ្មោះ​ចេញ​។

  • បើ​មាន​នរណា​ម្នាក់​បង្ហោះ​ព័ត៌មាន​សំខាន់ៗ​របស់​អ្នក ដូចជា​លេខ​គណនី​ធនាគារ​លើ​សេវាកម្ម​នានា​របស់ Google និង​គ្មាន​បំណង​ចង់​លុប​ចេញ អាច​ធ្វើ​សំណើ​ស្រប​ច្បាប់​មួយ​ទៅ​កាន់ Google ក្នុង​ការ​ចាត់​វិធាន​លុបចោល​។ គួរ​ដឹង​ផង​ដែរ ដំណើរការ​លុប​អាច​យូរ ហើយ​ក៏​មិន​ធានា​ថា​បាន​ជោគជ័យ ១០០% ដែរ ប៉ុន្តែ​អាច​សាក​មើល​បាន​។​

  • ឧទាហរណ៍ ទំព័រ​វេបសាយ​មួយ​មាន​ព័ត៌មាន​ចាស់​របស់​អ្នក ហើយ​អ្នក​បាន​កែប្រែ​ទិន្នន័យ​។ តែ​ពេល​ស្រាវជ្រាវ​ឈ្មោះ​នោះ​លើ​ Google ស្រាប់​តែ​បង្ហាញ​នៅ​ក្នុង​បញ្ជី​លទ្ធផល សូម្បី​តែ​ពេល​ចុច Link មិន​ដំណើរការ​។ នេះ​មាន​ន័យ​ថា ជំនាន់​ចាស់​នៃ​ទំព័រ​បាន​រក្សាទុក (Cache) លើ Server របស់ Google។ អាច​បញ្ជូន URL នោះ​ទៅ​កាន់​ Google សង្ឃឹម​មាន​ការ​អាប់ដេត​លើ Server ដែល​អាច​លុប​ចោល​លទ្ធផល​បាន​រក្សាទុក​នោះ ប៉ុន្តែ​មិន​ធានា​នោះ​ទេ​។ 
  • លុប ឬ​បិទ​ចោល​គណនី​អ៊ីមែល បើ​កម្រ​ប្រើ ដោយ Sign In ចូល​គណនី និង​ស្វែងរក​ជម្រើស​លុប ឬ​បិទ​គណនី​៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម