Man City ចង់​​យក Isco មក​អង់គ្លេស តែ​តា Perez ចង់​បាន​លើ​​១០០​លាន​ផោន

  • 2018-12-18 02:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ក្លឹប Manchester City លោក Pep Guardiola ចង់​នាំ​យក​ Isco កីឡាករ​របស់ Real Madrid​ មក​កាន់​ក្លឹប ក្រោយ​ឃើញ​រូប​គេ​​មិន​សូវ​ស្ថិត​ក្នុង​ជម្រើស​របស់​លោក Santiago Solari។

Isco វ័យ​២៦​ឆ្នាំ​នៅ​សល់​កុងត្រា​ជាមួយ Madrid ដល់​ឆ្នាំ​២០២២ ប៉ុន្តែ​​ការ​មិន​សូវ​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​លោក Solari ធ្វើ​ឲ្យ​ក្លឹប​មួយ​ចំនួន​ដូច​ជា​ Man City ដាក់​ការ​ចាប់​អារម្មណ៍​អាច​នាំ​គេ​ចេញ​ពី La Liga។

យ៉ាងណាមិញ​ប្រធាន​ក្លឹប Real លោក​តា Florentino Perez ចង់​ឲ្យ​ការ​ផ្ទេរ​នេះ​នៅ​ក្នុង​តម្លៃ​លើ​១០០​លាន​ផោន ដើម្បី​ប្រហាក់ប្រហែល​តម្លៃ​ពេល Cristiano Ronaldo ផ្លាស់​ទៅ Juventus កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ។ តាម​ពិត​ទៅ Man City ធ្លាប់​ចាប់​អារម្មណ៍​ Isco តាំង​ពី​ឆ្នាំ​២០១៣ ពេល​ដែល​គេ​ចេញ​ចេញ​ពី Malaga ប៉ុន្តែ​ពេល​នោះ Madrid ជា​អ្នក​ឆក់​យក​បាន​មុន៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ