អាមេរិកយល់ព្រមប្រគល់ជួងឲ្យហ្វីលីពីនវិញ ក្រោយលួចយកទៅជាង ១សតវត្ស (មានវីដេអូ)

  • 2018-12-18 02:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត ជួង​ចំនួន​បី​ដែល​កងទ័ព​អាមេរិក​លួច​យក​ទៅ​កាល​ពី​ជាង ១សតវត្ស​មុន ត្រូវ​បាន​ប្រគល់​មក​ឲ្យ​ព្រះវិហារ​របស់​វា​វិញ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

នៅ​ក្នុង​ពិធី​ទទួល​ជួង​មក​វិញ​ក្នុង​ក្រុង Balagiga ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​សរសើរ​ជន​រួម​ជាតិ​របស់​ខ្លួន និង​អាមេរិក​ក្រោយ​ពេល​ទទួល​បាន​ជួង​ទាំង​បី​ដែល​ត្រូវ​បាន​លួច​ទៅ​អស់​រយៈ​ពេល ១១៧​ឆ្នាំ​មក​វិញ។ គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ១៩០១​ក្រុម​សកម្ម​ប្រយុទ្ធ​ហ្វីលីពីន បាន​សម្លាប់​ទាហាន​អាមេរិក ៤៨នាក់ ដែល​ធ្វើ​ឲ្យ​ឧត្ដមសេនីយ៍ Jacob H Smith ខឹង​សម្បារ​ខ្លាំង​រហូត​បញ្ជា​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​ជនជាតិ​ហ្វីលីពីន​រាប់​ពាន់​នាក់ ហើយ​ក៏​បាន​រឹបអូស​ជួង​ទាំង​បី​តែ​ម្ដង។

ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រជាជន​ហ្វីលីពីន​រាប់​រយ​នាក់ បាន​សម្ដែង​សេចក្ដី​សាទរ​ខ្លាំង​ចំពោះ​ការ​វិល​ត្រលប់​មក​វិញ​របស់​ជួង​ទាំង​បី​ដែល​ជា​សញ្ញា​ដំណាង​ឲ្យ "ឯករាជ្យភាព” របស់​ហ្វីលីពីន៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម