គ្រឿងយន្ត​របស់ Khmer's Recycling ទាំង​ពីរនេះ​ មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន

  • 2018-12-18 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 116

ចន្លោះមិនឃើញ

ក្នុង​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា ​មាន​ការ​តាំង​បង្ហាញ​គ្រឿង​អេឡិចត្រូនិក​​កែច្នៃ​ជា​ច្រើន ហើយ​ក្នុង​នោះ​ក៏​មាន​ឧបករណ៍​របស់ Khmer's Recycling ចំនួន​២​គ្រឿង​ដែរ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ចូល​រួម។ ឧបករណ៍​ទាំង​២​នោះ គឺ​គ្រឿង​យន្ត​មាន​ដៃ និង​ឧបករណ៍​លើក​ទម្ងន់ ដែល​អាច​ជួយ​សម្រួល​ដល់​កម្លាំង​មនុស្សចាស់ និង​ប្រជាកសិករ។

គ្រឿង​យន្ត​មាន​ដៃ (រូបភាព៖ Khmer's Recycling)

បើ​តាម​លោក ហ៊ាន សេងគា ស្ថាបនិក Khmer's Recycling គ្រឿង​យន្ត​មាន​ដៃ​ ត្រូវបាន​បង្កើត​ឡើងក្នុង​គោល​បំណង​ជួយ​មនុស្ស​ចាស់ ឬ​ក្មេងៗ​ក្នុង​ការ​ចាប់លើក​ឥវ៉ាន់​ធ្ងន់។ គ្រឿង​យន្ត​​​ដែលកែច្នៃពី​កាកសំណល់​រួមមាន ទុយយោ​ជាដើម​នេះ ត្រូវ​ការ​ថាមពល​អគ្គិសនី​ដំណើរការ​ ១២ វ៉ុល ហើយ​អ្វីដែលពិសេស​ គឺ​វាមាន​កម្លាំង​ដៃ​ចាប់​ខ្លាំង។ ចំណែកឧបករណ៍​លើក​ទម្ងន់​កង់​បួន​បញ្ជា​ដោយ​តេឡេ​ បង្កើត​ឡើង​ដើម្បី​​​សម្រួល​ដល់​​ប្រជាកសិករ ក្នុង​ការ​លើក​របស់​ធ្ងន់​ៗ​ដូចជា ​បេ​ស្រូវ និង​បេ​ជី​ជាដើម។ ដើម្បីដំណើរការ​យាន​នេះ មានជម្រើស​ថាមពល​ ​​១២ វ៉ុល ២៤ វ៉ុល និង​​ ៣៦ ​វ៉ុល។

ឧបករណ៍​លើក​ទម្ងន់​កង់​បួន​ (រូបភាព៖ឌូគូ)

ទោះបីជា​យ៉ាងណា​លោក ហ៊ាន សេងគា បញ្ជាក់​ថា លោក​មិន​ទាន់​សង្ឃឹម​នឹង​ជោគជ័យ​ឡើយ ព្រោះ​ឧបករណ៍ទាំងនេះ កំពុង​ស្ថិត​នៅ​ក្នុង​គម្រោង​​សិក្សា​នៅ​ឡើយ។ យ៉ាងណា​លោក​សប្បាយ​ចិត្ត ដែល​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​ បែប​នេះជាពិសេសសិស្សានុសិស្ស ដែលចូលចិត្តបច្ចេកវិទ្យា។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្មីៗ​នេះ លោក ហ៊ាន សេងគា និង​ក្រុម​ការងារ​ បាន​យកគ្រឿង​អេឡិចត្រូនិក​កែច្នៃ​ពី​របស់​ចាស់ៗ​ជាច្រើន ទៅតាំង​បង្ហាញ​កម្មវិធី​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា ដែល​កម្មវិធីនេះបាន​​បញ្ចប់​​​ហើយ​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ ឆ្នាំ​ ២០១៨៕

ប្រភពរូបភាព៖ Khmer's Recycling

អត្ថបទ៖ អ៊ុំ សុភក្តិ