Klopp និយាយបែបណា ក្រោយចាប់ឆ្នោតជួបសត្រូវចាស់ Bayern Munich?
- 2018-12-18 03:04:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp និយាយបែបណា ក្រោយចាប់ឆ្នោតជួបសត្រូវចាស់ Bayern Munich?
ចន្លោះមិនឃើញ
លោក Jurgen Klopp ពិតជាសប្បាយរីករាយខ្លាំង ដែលបានត្រលប់ទៅកាន់អាល្លឺម៉ង់ បន្ទាប់ពីចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ Liverpool ជួបជាមួយ Bayern Munic។
Klopp ធ្លាប់ដឹកនាំ Borussia Dortmund ចន្លោះឆ្នាំ២០០៨ដល់២០១៥ ដែលជាគូប្រជែងធំតទល់នឹង Bayern ហើយពេលនេះលោកនឹងត្រូវត្រលប់ទៅកាន់កីឡដ្ឋាន Allianz ម្ដងទៀត។ និយាយ បន្ទាប់ពីការចាប់ឆ្នោតក្នុងទីក្រុង Nyom យប់មិញ Klopp បានប្រាប់វិបសាយ Liverpool ថា៖ "ពិបាក។ ជាការចាប់ឆ្នោតល្អ។ វាច្បាស់ណាស់ វានឹងពិបាក។ ពួកគេគឺជាក្រុមកំពូលមួយ។ សម្រាប់ខ្ញុំល្អណាស់ដែលបានទៅកាន់អាល្លឺម៉ង់"។
អ្នកចាត់ការវ័យ៥១ឆ្នាំបន្តថា៖ "ពេលនេះពួកយើងមានពេលគ្រប់គ្រាន់សម្រាប់រៀបចំការប្រកួត និងសង្ឃឹមខ្ពស់ ពួកយើងនឹងមិនមានបញ្ហារបួសកីឡាករ។ ពួកយើងស្គាល់កីឡដ្ឋាននោះច្បាស់ បរិយាកាសនឹងអស្ចារ្យ"។ Liverpool បច្ចុប្បន្នកំពុងឡើងជើងខ្លាំង ឈរនៅលេខ១ លើតារាងពិន្ទុ Premier League គម្លាត១ពិន្ទុពីក្រុមលេខពីរ Manchester City៕