ក្រោយល្បីមួយប្រាវឥឡូវ រ័ត្ន រចនា ទិញរថយន្ត១គ្រឿងជិះឡើងឡូយ

  • 2018-12-18 03:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ល្បី​បទ​"មេម៉ាយសប្បាយចិត្ត" ឥឡូវ​តារា​ចម្រៀង​ រ័ត្ន រចនា ទិញ​រថយន្ត​Highlander​ ១​គ្រឿង​ជិះ​ឡើង​​ឡូយ​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្លាស់​ប្ដូរ​របស់​នាង។

រថយន្ត​ Highlander​ មួយ​​គ្រឿង​ដែល​ រ័ត្ន រចនា ទិញ​បើ​តាម​ដឹង​តម្លៃ​​ប្រហែល​២​ម៉ឺន​ដុល្លារ​​អាមេរិក​​ឯណោះ។នាង បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ថា៖"រថយន្ត​នេះ​​​គឺ​ជា​កម្លាំង​ញើស​ឈាម​ខ្ញុំ​ខំ​ប្រឹង​ទាំង​យប់​​ថ្ងៃ​មិន​ហ៊ាន​ពោល​ពាក្យ​នឿយ​ហត់​ឡើយ អរគុណ​មនុស្ស​ល្អ​ទាំង​អស់​គ្នា"។

គួរ​រម្លឹក​ថា​ក្រៅ​ពី​មាន​ទីផ្សារ​ក្នុង​ស្រុក​​ក្រោយ​ល្បី​បទ​ "មេម៉ាយសប្បាយចិត្ត" រួច​មក​ រ័ត្ន រចនា ត្រូវ​បាន​​បណ្ដា​ក្រុម​ហ៊ុន​មួយ​ចំនួន​ទាក់​ទង​ឲ្យ​នាង ចេញ​ទៅ​ច្រៀង​កើប​លុយ​ក្រៅ​ប្រទេស​ទៀត​ផង៕​

រូបថត៖ពីហ្វេសប៊ុក រ័ត្ន រចនា

អត្ថបទ៖ ឆុង ស៊ីណាន