Wanna One បញ្ចេញផ្ទាំងរូប Teaser ដំបូង​សម្រាប់ការប្រគំតន្រ្តីចុងក្រោយរបស់ពួកគេ

  • 2018-12-18 07:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​ប្រកាស​ជា​ផ្លូវការ​ពី​ការ​រំសាយ​ក្រុម​នៅ​ចុង​ឆ្នាំ ២០១៨​នេះ ថ្មី​ៗ​នេះ ក្រុម​ចម្រៀង​ប្រុស Wanna One បាន​បញ្ចេញ​ផ្ទាំង​រូបភាព​ដំបូង​សម្រាប់​ការ​ប្រគំ​តន្ត្រី​លា​គ្នា​ជា​ចុង​ក្រោយ​របស់​ពួកគេ​ដែល​មាន​ឈ្មោះ​ថា "Therefore”។

កម្មវិធី​ប្រគំ​តន្ត្រី​នេះ​ដែរ នឹង​ត្រៀម​ធ្វើ​ឡើង​ចំនួន ៤ ថ្ងៃ​ជាប់​ៗ​គ្នា គិត​ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៧ ខែ​មករា នៅ​ឯ​ពហុ​កីឡដ្ឋាន Gocheok Sky Dome ក្នុង​ទីក្រុង​សេអ៊ូល។ សំបុត្រ​ចូលរួម​ទស្សនា​នឹង​ចាប់​ផ្ដើម​ដាក់​លក់​សម្រាប់​សមាជិក​ក្លឹប​អ្នក​គាំទ្រ​តាម​រយៈ Interpark នៅ​ថ្ងៃ​ទី ២៦ ខែ​ធ្នូ​នេះ និង​សំបុត្រ​ដាក់​លក់​សម្រាប់​មហាជន​ទូទៅ នៅ​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ឆ្នាំ​២០១៨។

បន្ថែម​ពី​នេះ​ដែរ ក្រុម​ចម្រៀង Wanna One ក៏​នឹង​អញ្ជើញ​ចូលរួម​​លក្ខណៈ​ជា​ក្រុម ក្នុង​កម្មវិធី​បំណាច់​ឆ្នាំ​មួយ​ចំនួន​ទៀត ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​មករា​ខាង​មុខ​នេះ មុន​ការ​ប្រគំ​តន្ត្រី​ចុង​ក្រោយ​របស់​ពួកគេ​បាន​ចាប់​ផ្ដើម៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា