ឃើញជួបបញ្ហាមួយ Apple បន្តបញ្ចេញប្រព័ន្ធប្រតិបត្តិថ្មី iOS 12.1.2 មកភ្លែត
- 2018-12-19 02:42:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញជួបបញ្ហាមួយ Apple បន្តបញ្ចេញប្រព័ន្ធប្រតិបត្តិថ្មី iOS 12.1.2 មកភ្លែត
ចន្លោះមិនឃើញ
ក្រោយរយៈពេលត្រឹមជិតពីរសប្តាហ៍ក្រុមហ៊ុន Apple បានបន្តចេញប្រព័ន្ធប្រតិបត្តិថ្មី iOS 12.1.2 ជាផ្លូវការ បន្តពីជំនាន់ចាស់ iOS 12.1.1 ដែលប្រកាសកាលពីដើមខែធ្នូ។
ជំនាន់ក្រោយនេះដាក់ឲ្យប្រើប្រាស់ពេញលេញភ្លាមៗ ទាំងលើជំនាន់សាកល្បង iOS 12.1.2 Beta។ អ្នកប្រើប្រាស់អាចធ្វើការ Update បានតាមរយៈប្រព័ន្ធ OTA មានក្នុង Settings > General > Software Update។
យោងតាមសេចក្តីប្រកាស iOS 12.1.2 ចេញមកជួសជុលចន្លោះប្រហោងធំមួយទាក់ទងនឹងបញ្ហាប្រព័ន្ធ eSIM ដំណើរការខុសប្រក្រតីដែលកើតមានក្នុងប្រទេសទួរគី ទាំងលើ iPhone XR, iPhone XS និង iPhone XS Max។ ក្រុមហ៊ុនរបស់លោក Tim Cook ក៏ទំនងជាកែប្រែលើ Software ដែលដកចោលនូវប៉ាតង់របស់ Qualcomm បន្ទាប់ពីតុលាការប្រទេសចិនធ្វើការហាមឃាត់លើម៉ាស៊ីនក្នុងប្រទេសខ្លួន ក្រោយរកឃើញថា Apple មានល្មើសនូវបទប៉ាតង់ចំនួន ២ របស់ Qualcomm។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: