Lenovo ចេញស្មាតហ្វូន​ដំបូង​​ក្នុងលោក RAM ទំហំ 12GB ថ្លៃក្រោម ៧០០ ដុល្លារ

  • 2018-12-19 01:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Lenovo បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ស្មាតហ្វូន Z5 Pro GT ជា​ម៉ូឌែល​ដំបូង​ក្នុង​លោក​មាន​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 855 របស់ Qualcomm និង​បំពាក់​ RAM ធំ​ទំហំ​ដល់​ទៅ 12GB។

ក្រៅ​ពី​ខ្លាំង​ផ្នែក​កម្លាំង​ម៉ាស៊ីន ទៅ​មើល​ការ​រចនា​ក៏​ប្លែក​ដោយ​តួ​ក្រោយ​ស្រោប​ដោយ​កញ្ចក់​មាន​ផ្ទៃ​ឆ្នូត អម​គែម​ក្រហម​ព័ទ្ធ​ជុំវិញ​តួ​ម៉ាស៊ីន​និង​កាមេរ៉ា​មុខ​ជា​ប្រភេទ​ហូត​ចុះ​ឡើង។ ក្រៅ​ពី​នេះ​ក៏​ប្រើប្រាស់​អេក្រង់ Super AMOLED ទំហំ ៦,៤ អ៊ីញ​ជាមួយ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ មាន​កាមេរ៉ា​មុខ​ភ្លោះ​ទំហំ 16MP+8MP និង​ខាង​ក្រោយ 16MP+24MP។

បើក​កុម្ម៉ង់​ចាប់​ពី​ថ្ងៃ​ទី ១៥ មករា នៅ​ទីផ្សារ​ប្រទេស​ចិន និង​ទីផ្សារ​សកល​នា​ថ្ងៃ​ទី ២៤ មករា ដោយ​ចំពោះ​ជម្រើស 6/128GB តម្លៃ ២ ៦៩៨ យន់ (៣៩០ ដុល្លារ), 8/256GB តម្លៃ ៣ ៣៩៨ យន់ (៥០០ ដុល្លារ) និង 12/512GB តម្លៃ ៤ ៣៩៨ យន់ (៦៥០ ដុល្លារ)

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម