ពិត​ឬ Solskjaer នឹង​ឡើង​មក​ជំនួស​តំណែង Mourinho នៅ Man Utd?

  • 2018-12-19 01:55:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United បាន​ធ្លោយ​បង្ហាញ​លោក Ole Gunnar Solskjaer ​នឹង​ធ្វើ​ជា​អ្នក​ចាត់​​បណ្ដោះអាសន្ន​នៅ Old Trafford។

យ៉ាងណាមិញ​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវការ​ណា​មួយ​នៅ​ឡើង​ថា អតីត​វីរបុរស​របស់ Man Utd ខាង​លើ​នឹង​ត្រូវ​មក​កាន់​តំណែង​ជំនួស Mourinho ដែល​ទើប​បណ្ដេញ​ចេញ​ម្សិលមិញ។ ប៉ុន្តែ​ទំព័រ​មួយ​លើ​វិបសាយ​របស់​ក្លឹប​បិសាច​ក្រហម​​បាន​ធ្លោយ​សរសេរ​ថា Solskjaer នឹង​ធ្វើ​ជា​គ្រូ​បណ្ដោះអាសន្ន។ រយៈពេល​ខ្លី​​ក្រោយ​មក​ទំព័រ​នោះ​ក៏​បាន​លុប​វិញ។

​Solskjaer វ័យ​៤៥​ឆ្នាំ រក​បាន​១២៦​គ្រាប់​ឲ្យ​ United ក្រោយ​លេង​អស់​១១​រដូវ​កាល ក្រោម​ការ​ដឹក​នាំ​របស់​លោក Sir Alex Ferguson។ វីដេអូ​មួយ​​លើ​វិបសាយ​របស់ United បាន​បង្ហាញ​រូប Solskjaer ពេល​រក​គ្រាប់​បាល់​​ជ័យជម្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ក្រុម Bayern Munich ឆ្នាំ​១៩៩៩ នឹង​សរសេរ​នៅ​ខាង​ក្រោម​ថា៖ "Solskjae នឹង​ក្លាយ​ជា​អ្នក​ចាត់​ការ​បណ្ដោះអាសន្ន​របស់​ពួក​យើង"៕ ​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ