នាយករដ្ឋមន្ត្រីបែលហ្សិកចុះចេញពីតំណែង ក្រោយផ្ទុះបាតុកម្មរឿងជនអន្ដោប្រវេសន៍

  • 2018-12-19 02:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីបែលហ្សិក​លោក Charles Michel បាន​ប្រកាស​លា​លែង​ពី​ដំណែង​ហើយ​ក្រោយ​កិច្ច​ព្រមព្រៀង​ជន​អន្ដោប្រវេសន៍​របស់​លោក​បង្ក​ឲ្យ​មាន​បាតុកម្ម​ពេញ​ទីក្រុង Brussels។

ថ្លែង​ទៅ​កាន់​សមាជិក​សភា​កាល​ពី​ថ្ងៃ​អង្គារ​ទី ១៨​ខែ​ធ្នូ​នេះ លោក Charles ឲ្យ​ដឹង​ថា "ខ្ញុំ​សម្រេច​ចិត្ត​ថា​នឹង​ចុះ​ចេញ​ពី​ដំណែង​ហើយ។ ខ្ញុំ​នឹង​ទៅ​ជួប​ព្រះ​មហាក្សត្រ​ដើម្បី​ទូល​ព្រះ​អង្គ​ពី​រឿង​នេះ។” ការ​សម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​ក្រោយ​ក្រុម​បាតុករ​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​ស្នាក់​ការ​កណ្ដាល​សហភាព​អឺរ៉ុប​ជុំវិញ​ការ​ដែល​លោក Charles យល់​ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អន្ដោប្រវេសន៍។ កិច្ចព្រមព្រៀង​នេះ នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​សម្រួល​ដល់​ជន​អន្ដោប្រវេសន៍​អន្ដរជាតិ​ដ៏​ច្រើន​លើស​លប់​ចូល​មក​កាន់​បែលហ្សិក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​ខឹង​សម្បារ​រហូត​បង្ក​ឲ្យ​មាន​បាតុកម្ម​ហិង្សា។

គួរ​ឲ្យ​ដឹង​ថា ចំនួន​ជន​អន្ដោប្រវេសន៍​ដែល​ចូល​មក​កាន់​អឺរ៉ុប បាន​កើន​ឡើង​ដល់ ១លាន​នាក់​កាល​ពី​ឆ្នាំ ២០១៥ ដែល​សភាពអឺរ៉ុប​ត្រូវ​ចាប់​ផ្ដើម​ធ្វើការ​លើ​រឿង​នេះ ហើយ​ភាគ​ច្រើន​នៃ​ជន​អន្ដោប្រវេសន៍​ទាំង​នេះ គឺ​ជា​អ្នក​ភៀស​ខ្លួន​ពី​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី និង​ភាព​ក្រីក្រ​នៅ​អាហ្វ្រិក៕

ប្រភព៖ thesun   ប្រែសម្រួល ៖ រ័ត្ន