ច្បាស់​ហើយ! រឿង​ថា​មាន​សត្វខ្លាធំ​ចេញ​ខាំគោ​អ្នក​ស្រុក​នៅ​បាត់ដំបង តាមពិត​ជា​ខ្លាឃ្មុំ​

  • 2018-12-19 02:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​មាន​សត្វខ្លាឃ្មុំ​បាន​ចេញ​ខាំ​គោ​របស់​អ្នកស្រុក​សំឡូត ខេត្ត​បាត់​ដំបង និង​ថា​នៅ​តំបន់​នោះ​មាន​វត្ត​មាន​ខ្លាឃ្មុំ​ជា​ច្រើន​ផង​ដែរ។

កាលពីម្សិល​មិញ​មាន​សេចក្តី​រាយការ​ណ៍​ថា​មាន​សត្វ​ខ្លា​មួយ​ក្បាល​បាន​ចេញ​មក​ខាំ​គោ​របស់​អ្នក​ភូមិ​នៅ​ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់​ដំបង និង​បាន​បង្កការ​ភ័យ​ខ្លាច​ដល់​ប្រ​ជា​ពល​រដ្ឋ។​

នៅ​ល្ងាច​ថ្ងៃ​ដដែល​​ក្រ​សួង​បរិស្ថាន​បាន​សរសេរ​លើ​ទំព័ត​ហ្វេស​ប៊ុក​របស់​ខ្លួន​ដោយ​ដក​ស្រង់​សម្តី​ប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ថា​​គឺ​ជា​សត្វ​ខ្លាឃុំ​ ដែល​រស់​នៅ​ក្នុង​ព្រៃ​ការពារ​នោះទេ ដែលបាន​ចេញ​មក​ខាំ​សត្វគោ​មួយ​ក្បាល​របស់​អ្នក​ភូមិ​​ស្ទឹងតូច ​ឃុំកំពង់​ល្ពៅ នៅស្រុកសំឡូត។

បើ​តាម​ប្រ​ភព​ខាង​លើ​វត្តមាន​ខ្លាឃ្មុំ​មាន​ចំនួន​ច្រើន​នៅ​ក្នុង​តំបន់​ការ​ពារធម្មជាតិក្នុង​ខេត្ត​បាត់ដំបង។ លោកប្រ​ធាន​មន្រទី​បរិស្ថាន​ខេត្ត កត បូរ៉ាន បានអះអាងសមត្ថកិច្ច បានរក​ឃើញ ដានជើងនៅលើដី និងរោមខ្លាឃ្មុំធំជាប់នឹងស្នាមរបួសរបស់សត្វគោ​ ដែលខ្លាឃ្មុំនោះបានច​ចេញពីព្រៃមកខាំសត្វគោមួយក្បាលនោះ។​

លោក​បញ្ជាក់​បន្ថែមថា៖ «នេះ​ពិត​ជាមាន​វត្តមាន​នៃសត្វ​ខ្លាឃ្មុំពិត​ប្រាកដ ​ព្រោះ​បើពិនិត្យ​ឃើញ ​មាន​រោម និង​ស្នាម​ក្រចក​ជាប់​នឹង​របួសត្វ​គោ ដោយ​ឡែក​របៀប​វាយប្រហារ​ចំណីអាហារ​គឺ​វាខាំ​បំពង់ក​ក្រោម​ និងខ្ទង់​ចម្រុះ»។

លោក​ឲ្យ​ដឹង​ដែរ​ថា ក្នុង​តំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង​សំឡូត ដែល​ស្ថិត​នៅក្នុង​ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ ជា​ជម្រក​រស់នៅនៃ​ហ្វូង​ខ្លា​ឃ្មុំព្រៃ​ ដែល​ខ្លះមាន​ទម្ងន់​ចាប់​ពី១៤០​គីឡូក្រាម​។ លោក​ប្រធានមន្ទីរ​ បញ្ជាក់​ដែរ​ថាបន្ទាប់​ពីមាន​ការការ​ពារ​និង​អភិរក្ស​ធន​ធាន​ធម្មជាតិ​ បាន​ល្អ​ប្រសើរ​នៅតាម​តំបន់​ការពារ​ធម្មជាតិ​ រយៈពេល១០ឆ្នាំ​កន្លង​មក​នេះ ​ជាពិសេស​នៅក្នុង​ខេត្ត​បាត់​ដំបង​ វត្ត​មានសត្វ​ព្រៃ​មាន​ចំនួន​កើន​ឡើង​ច្រើន​។

គួរ​បញ្ជាក់ថា​ បច្ចុប្បន្ននេះ​ ក្រសួងបរិស្ថាន​បាន​​បង្កើត ​និងគ្រប់​គ្រង​តំបន់​ការពារធម្មជាតិ ​ចំនួន​៥១កន្លែង ​លើផ្ទៃ​ដីប្រមាណ៧,៥លានហិកតា​ទូទាំង​ប្រ​ទេស៕

អត្ថបទ៖ ទូច សុខា