អ្នក​ស្វែង​រក​ការងារ​យ៉ាង​តិច ៥០០នាក់ បាន​ចូលរួម​ពិព័រណ៍​ការងារ​លើក​ទី ២០

  • 2018-12-19 02:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្វែង​រក​ការងារ និង​សិស្ស​និស្សិត​ប្រមាណ​ជា ៥០០នាក់ បាន​មក​ចូលរួម និង​ស្វែង​យល់​ពី​ការ​ដាក់​ពាក្យ​ធ្វើការ​នៅ​ក្នុង​ពិព័រណ៍​ការងារ​នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន​ (CJCC)​ កាល​ពី​ថ្ងៃ​សៅរ៍ ទី១៥ ធ្នូ កន្លង​ទៅ​នេះ។

លោកស្រី ណែម ចិន្ដា អ្នក​រៀប​ចំ​ពិព័រណ៍​ការងារ​បាន​ឲ្យ​ដឹង​ថា ពិព័រណ៍​ការងារ​នេះ​បាន​ផ្ដល់​ឱកាស​ដល់ ​សិស្ស​និស្សិត និង​អ្នក​កំពុង​ស្វែង​រក​ការងារ​ឲ្យ​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​អ្នក​តំណាង​ក្រុមហ៊ុន​ជប៉ុន និង​ក្រុមហ៊ុន​ផ្សេង​ទៀត ដែល​កំពុង​តែ​ស្វែង​រក​បុគ្គលិក ជាពិសេស​អ្នក​កំពុង​ស្វែង​រក​ការងារ អាច​ទទួល​បាន​ការ​សម្ភាសន៍​ផ្ទាល់​នៅ​នឹង​កន្លែង​តែ​ម្ដង។

លោកស្រី បាន​បន្ថែម​ទៀត​ថា ក្រៅពី​ការ​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន​នីមួយៗ អ្នក​ស្វែង​រក​ការងារ និង​សិស្ស​និស្សិត​ ក៏​បាន​ស្វែង​យល់​បន្ថែម​ពី​ការ​រៀបចំ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​ទៅ​សម្ភាសន៍​ការងារ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពិព័រណ៍​ការងារ​បាន​រៀប​ចំ​ឡើង​ទៅ​តាំង​ពី​ឆ្នាំ ២០១២ ហើយ​នេះ​ជា​លើក​ទី ២០​ដែល CJCC បាន​រៀបចំ​វិធី​នេះ ដែល​មាន​ការ​ចូលរួម​តាំង​ពិព័រណ៍​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម