ធ្លាប់ប្រកែកញ័រមាត់ថាមិនមែនជាគូស្នេហ៍ តែឥឡូវអ្នកសិល្បៈប៉ុន្មានរូបនេះឈប់ប្រកែកទៀតហើយ
- 2018-12-19 03:02:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ប្រកែកញ័រមាត់ថាមិនមែនជាគូស្នេហ៍ តែឥឡូវអ្នកសិល្បៈប៉ុន្មានរូបនេះឈប់ប្រកែកទៀតហើយ
ចន្លោះមិនឃើញ
ទោះបីជាមានទំនាក់ទំនងស្អិតល្មួតដូចស្ករតាំងម៉ែក្ដីកន្លងមកគូស្នេហ៍សិល្បៈប៉ុន្មានរូបនេះមិនដែលទទួលស្គាល់ថាវាជាស្នេហាឡើយផ្ទុយទៅវិញពួកគេបែរជាលើកឡើងថា រូបភាពស្និទ្ធស្នាលទាំងប៉ុន្មានក្នុងនាមជាមិត្តភ័ក្ដិសិល្បៈប៉ុណ្ណោះ។
ក្រោយពីធ្វើការបដិសេធអស់មួយរយៈធំឥឡូវគូស្នេហ៍ទាំងពីរគូនេះព្រមទទួលស្គាល់ការពិតថែមទាំងបើកចំហជាសាធារណៈឲ្យហ្វេនៗក៏ដូចជាអ្នកគាំទ្របានដឹងពីទំនាក់ទំនងរបស់ពួកគេនាពេលកន្លងមកផងដែរ។
១/ កាលពីថ្ងៃទី៥ ខែធ្នូកន្លងទៅថ្មីៗនេះតារាចម្រៀង សួស វីហ្សា បានធ្វើខួបគម្រប់៤ឆ្នាំក្ដីស្នេហារវាងនាង និង កំលោះសង្ហា ថម មី។ ដោយម្ចាស់បទ «វាសនាបុប្ផាស្វាយរៀង» បានរៀបរាប់នៅលើហ្វេសប៊ុកខ្លួនថា៖" Happy anniversary 4years អគុណT ដែលតែងតែស្រឡាញ់ និងផ្ដល់តម្លៃឲ្យខ្ញុំរហូតមក។ សំខាន់ស្រឡាញ់គាត់ត្រង់ទោះពេលពិបាកខ្លាំងប៉ុណ្ណាក៏នៅក្បែរមិនទៅចោល មិនរត់ចោល"។
២/បន្ទាប់ពី ស៊ីន យូប៊ីន បង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា វៃហាំង គឺជាបុរសម្នាក់ដែលស្ម័គ្រចិត្តឲ្យនាង ផ្អែកស្មាអស់រយៈពេល៥ឆ្នាំដោយហែលឆ្លងសុខទុកខរួមគ្នាដោយមិនខ្វល់ពីភាពហត់នឿយឬលំបាកអ្វីទាំងអស់។ មកដល់ចុងឆ្នាំ២០១៨ ជិតចូល២០១៩នេះ វៃហាំង នៅតែជាស្មាដ៏រឹងមាំសម្រាប់នាងផ្អែកដដែល។
សារនេះបានធ្វើឲ្យ ខាត់ វៃហាំង រំភើបស្ទើរហោះហើយបានសម្ដែងអារម្មណ៍ពិតចេញពីបេះដូងថា៖" ខ្ញុំពិតជារំភើបខ្លាំងណាស់មិននឹកស្មានគាត់ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលហើយប្រាប់ថា ខ្ញុំគឺជាបុរសម្នាក់ដែលគាត់ផ្អែកស្មាអស់រយៈពេល៥ឆ្នាំ។ អ្នកណាមិនរំភើបបើអ្នកនិយាយ ហ្នឹងគឺជាមនុស្សដែលខ្ញុំកំពុងតែស្រឡាញ់"៕