គិត​មិន​ដល់ ង៉ែត សុវណ្ណ​លីតា មាន​កូន​ក្រមុំ​ស្អាត​យ៉ាង​នេះ កំពុង​ប្រឡូក​សិល្បៈ​ផង

  • 2018-12-19 03:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ង៉ែត សុវណ្ណ​លីតា ដែល​ប្រិយមិត្ត​ស្គាល់​តាម​រយៈ​ការ​សម្ដែង​ភាគ​ច្រើន​ជា​តួ​ម្ដាយ​នោះ នៅ​ថ្មី​ៗ​នេះ ស្រាប់​តែ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នាង​មាន​កូន​ក្រមុំ​ម្នាក់​ទៅ​ហើយ ក្នុង​ពេល​នាង​ទើប​មាន​វ័យ​ប្រមាណ​ជាង ៣០​ឆ្នាំ សំខាន់​កូន​ស្រី​រូប​នោះ ហើយ​ថែម​ទាំង​ស្រស់​ស្អាត និង​កំពុង​ប្រឡូក​សិល្បៈ​ទៀត​ផង។

កូន​ស្រី​របស់ សុវណ្ណ​លីតា ត្រូវ​បាន​ឲ្យ​ដឹង​ឈ្មោះ​ថា "ផៃ" បច្ចុប្បន្ន​មាន​វ័យ ២១ឆ្នាំ ដែល​មើល​ទៅ​មាន​រូបរាង​ស្រស់​ស្អាត​គួរ​ឲ្យ​ទាក់​ភ្នែក។ ផៃ គឺ​ជា​កូន​ច្បង​របស់​តារា​សម្ដែង​ស្រី​ខាង​លើ ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់ ៣​នាក់។ មាន​រូប​សម្ផស្ស​ស្រស់​ឆើត លីតា ប្រាប់​ថា កូន​ស្រី​ច្បង​របស់​នាង ក៏​ជា​តារា​សិល្បៈ​មួយ​រូប​ដែរ ដោយ​ទើប​នឹង​បាន​សម្ដែង​ភាពយន្ត​ភាគ​សម្រាប់​បញ្ចាំង​លើ​ទូរទស្សន៍​ចំនួន ២​រឿង។

១​រឿង​ក្នុង​ចំណោម ទាំង​ពីរ​រឿង​នោះ​មាន "ប្រអប់​សំបុត្រ​ចោល​ទុក្ខ" ដែល ផៃ បាន​សម្ដែង​ជា​តួឯក​កាច ឬ​តួ​កាច​ឆ្នាស តាម​គន្លង​របស់​ម្ដាយ​នាង ដែល​ជា​ញយ​ៗ​ប្រទះ​តួ​អង្គ​ដូច​គ្នា​នេះ។ "ចាស គាត់​សម្ដែង​ជា​តួឯក​កាច ដូច​ខ្ញុំ​ដែរ ហើយ​រឿង​របស់​គាត់​សម្ដែង ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នៅ​សប្ដាហ៍​ក្រោយ​ហើយ!”។

បើ​ទោះ​ជា​បែប​ជ្រុល​ខ្លួន​ចូល​ក្នុង​ការ​សម្ដែង​ភាពយន្ត​ហើយ​ក្ដី ប៉ុន្តែ​តាម​សភាព​ជាក់​ស្ដែង ផៃ អាច​នឹង​ឈប់​ពី​សិល្បៈ​វិញ​នា​ពេល​ខាង​មុខ។ នេះ​បើ​តាម​សម្ដី​របស់​អ្នក​ម្ដាយ​នាង។ លីតា ប្រាប់​ថា ផៃ​កូន​របស់​ខ្លួន មិន​ជា​មាន​ចំណូល​ចិត្ត​ខ្លាំង​ចំពោះ​ការងារ​សិល្បៈ​ទេ ប៉ុន្តែ​នាង​មាន​ចំណូល​ចិត្ត​ខាង​អាជីវកម្ម​ច្រើន​ជាង ដោយ​បច្ចុប្បន្ន​កូន​ស្រី​ច្បង​ក្នុង​គ្រួសារ​រូប​នេះ ក៏​ជា​អ្នក​រកស៊ី​មួយ​រូប​ដែរ។

យ៉ាង​ណា​ក៏​ដោយ លីតា មិន​បាន​បញ្ជាក់​ឡើង​ថា កូន​ស្រី​ស្រស់​ប្រិមប្រិយ​របស់​ខ្លួន បាន និង​កំពុង​រក​ស៊ី​ជំនួញ​អ្វី​នោះ​ទេ។ តោះ...មើល​ទាំង​អស់​គ្នា ផៃ មាន​សម្រស់​ស្រស់​ស្អាត​ទេ​ប៉ុណ្ណឹង!

រូបភាព៖ ហ្វេសប៊ុក ផៃ

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម