ក្រុមហ៊ុន​ល្បី​មួយ ជួយ​និស្សិត​ខ្មែរ​ឲ្យ​រៀន​ជំនាញ​គ្រឿងចក្រ​កសិកម្ម​កម្រិត​សាកល​វិទ្យាល័យ

  • 2018-12-19 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន​គូបូតា​កម្ពុជា និង​សកលវិទ្យាល័យ​មាន​ជ័យ​ បាន​សហការណ៍​គ្នា​ក្នុង​ការអភិវឌ្ឍន៍​ជំនាញ​ជួសជុល​គ្រឿងចក្រ​កសិកម្ម ក្រោម​គំរោង​ដែល​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​គូបូតា (KUBOTA Technical Education Center (KTEC) ក្នុង​គោលបំណង​ឲ្យ​និស្សិត​អាច​អភិវឌ្ឍន៍​ជំនាញ​របស់​ពួក​គេ​ទាំង​ផ្នែក​ទ្រឹស្ដី​ និង​ការ​អនុវត្តន៍​ដើម្បី​ផ្ដល់​ចំណេះដឹង​និង​ជំនាញ​ក្នុង​ការ​ថែទាំ​ជួសជុល​គ្រឿងចក្រ​កសិកម្ម។

លោក ឆាលើម​ឆ័យ គិតិ​ប័ណ្ណ​ថន នាយក​គ្រប់គ្រង​ក្រុមហ៊ុន គូបូតា​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “គូបូតា​បាន​ចុះ​ហត្ថលេខា​ទៅ​លើ​អនុសារណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​សកលវិទ្យាល័យ​មាន​ជ័យ ដើម្បី​អភិវឌ្ឍន៍​ការ​អប់រំ​ជំនាញ​គ្រឿងចក្រ​កសិកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព​ដែល​ស្ថិត​ក្រោម​គំរោង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​គូបូតា (KUBOTA Technical Education Center (KTEC)។

សិក្ខាកាម​ទាំងអស់​និង​ទទួល​បាន​ការ​បណ្តុះបណ្តាល​ទាំង​ផ្នែក​ទ្រឹស្តី​និង​ការ​អនុវត្តន៍​ផ្ទាល់​នូវ​ជំនាញ​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​គូបូតា។

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​គូបូតា

ស្រប​តាម​ស្តង់ដារ​គូបូតា​ជាមួយ​និង​គ្រឿងយន្ត​កសិកម្ម​ជាក់ស្តែង និង​គ្រឿងបរិក្ខារ​ផ្សេងៗ​ដែល​ក្រុមហ៊ុន​គូបូតា​បាន​ឧបត្ថម្ភ​ដល់​ពួកគេ។ សិស្សានុសិស្ស​ក៏​អាច​អនុវត្តន៍​ដោយ​ផ្ទាល់​ជាមួយ​សម្ភារ​បច្ចេកទេស​ដែល​ក្រុមហ៊ុន​បាន​ប្រគល់​ជូន​ដើម្បី​បង្កើន​បទពិសោធន៍​ជាក់ស្ដែង​ដែល​អាច​យក​ទៅ​ប្រកប​ការងារ​បាន។ សម្ភារ​ទាំងអស់​នេះ​និង​ក្លាយ​ជា​ប្រយោជន៍​ក្នុង​ការ​កសាង​ធនធាន​មនុស្ស​ប្រកប​ទៅ​ដោយ​គុណភាព​ផ្នែក​កសិកម្ម​សំរាប់​ប្រទេស​ជាតិ​ត​ទៅ​អនាគត។

ឯកឧត្ដម អ៊ុំ រាត្រី សកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ​មាន​ជ័យ បាន​មាន​ប្រសាសន៍​ថា “សកលវិទ្យាល័យ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បង្រៀន​មុខ​ជំនាញ​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម។

ជា​ការ​រីករាយ​យ៉ាង​ខ្លាំង​ដែល​ក្រុមហ៊ុន​គូបូតា​កម្ពុជា​បាន​ទទួល​ស្គាល់​សារសំខាន់​នៃ​ការអភិវឌ្ឍន៍​ការ​អប់រំ​ជំនាញ​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​កម្រិត​សាកលវិទ្យាល័យ​ដែល​ធ្វើឲ្យ​និស្សិត​បាន​សិក្សា​និង​អនុវត្តន៍​ជំនាញ​នៃ​ការ​ថែទាំ​ជួសជុល​គ្រឿងចក្រ​កសិកម្ម​របស់​ពួកគេ ហើយ​នេះ​គឺ​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​និង​ពង្រឹង​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា។

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​គូបូតា

គំរោង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​គូបូតា (KUBOTA Technical Education Center (KTEC) គឺ​ជា​ការ​រួម​សហការ​គ្នា​នៃ ក្រុមហ៊ុន​ស្យ៉ាម​គូបូតា និង វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង។

វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​គឺ​មជ្ឈមណ្ឌល​វិជ្ជាជីវះ​ដំបូង​ដែល​បាន​បង្រៀន​ជំនាញ​គ្រឿងចក្រ​កសិកម្ម ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៤ ក្នុង​គោលបំណង​អភិវឌ្ឍន៍​ធនធានមនុស្ស​លើ​ជំនាញ​គ្រឿងចក្រ​កសិកម្ម​ប្រកប​ ដោយ​គុណភាព​និង​ក៏​ដូចជា​លើកកម្ពស់​ស្តង់ដារ​នៃ​ការអប់រំ​ក្នុង​វិស័យ​គ្រឿងចក្រ​កសិកម្ម​ឲ្យ​ស្រប​តាម​ស្តង់ដារ​សាកល។

សម្រាប់​គោលការណ៍​អាជីវកម្ម​របស់​ក្រុមហ៊ុន​ស្យ៉ាមគូបូតា គឺ​មិន​ត្រឹម​តែ​ផ្តោត​ទៅ​លើ​ការសិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​គ្រឿងចក្រ​កសិកម្ម​ដើម្បី​បំពេញ​តម្រូវការ​ប្រជាកសិករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​មាន​គោលការណ៍​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ដល់​សង្គម ទាំង​ការ​អប់រំ យុវជន និង​សង្គម​ជា​បន្តបន្ទាប់៕

គ្រឿងចក្រ​កសិកម្ម

អត្ថបទ៖ រក្សា