ខ្ញីចាស់ហឹរអីចឹង! តារាហុងកុង Ha Yu ក្លាយជាអ្នកគ្រងតំណែងយូរជាងគេ ក្នុងរឿងភាគល្បីនេះ

  • 2018-12-19 07:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាស់​មែន តែ​តារា​សម្ដែង​ជើងចាស់​របស់ TVB វ័យ ៥៤ ​ឆ្នាំ Ha Yu ​នៅ​តែ​​រក្សា​តំណែង​របស់​ខ្លួន​បាន​ល្អ​​ក្នុង​រឿង «​ស្នេហា និង​ការ​លោភ​លន់​» អស់ ៣ ​វគ្គ​មក​ហើយ បើ​គិត​ពី​វ​គ្គ​ទី​​១ ​ដែល​ត្រូវ​បាន​ផលិត​ក្នុង​ឆ្នាំ​ ២០០៧ វ​គ្គ​ទី​ ២​នៅ​ឆ្នាំ​២០០៨ និង​វ​គ្គ​ទី​៣ នៅ​ឆ្នាំ​២០១៧​។

​ភាពយន្ត​ភាគ​នេះ​ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ត្បិត​សាច់​រឿង​​មាន​ការ​អភិវឌ្ឍន៍ និង​​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​គួរ​ឲ្យ​ជក់​ចិត្ត។ ឯ​តួ​សម្ដែង សុទ្ធ​តែ​មាន​សមត្ថភាព និង​​មាន​ការ​ផ្លាស់​ប្តូរ​ផ្សេងៗ​គ្នា​ពី​​១​វគ្គ ទៅ​១ វគ្គ លើក​លែង​តែ​តួ​លោក ​Ha Yu ប៉ុណ្ណោះ ដែល​គ្រង​តំណែង​បាន​យូរ​ជាង​គេ ពោល​គឺ​ជិត ១០ ឆ្នាំ​មក​ហើយ​។

លោក Ha Yu

​ក្នុង​រឿង «​ស្នេហា និង​ការ​លោភ​លន់​» លោក​Ha Yu សម្តែង​ជា​តួ Wong Wing Ching រហស្សនាម​ថា ប៉ា​ជិង ឬ ស្តេច​តែ​ទឹក​ដោះ​គោហ័ង​។ ក្នុង​រឿង​នេះ​តម្រូវ​អោយ​លោក​ជា​មនុស្ស​ដែល​មានចិត្ត​ទូលាយ ដឹងគុណ ជា​ឪពុក​ដែល​មាន​ព្រហ្ម​វិហារធម៌ ជា​ប្តី​ដែល​ចេះ​ស្រឡាញ់​ប្រពន្ធ​កូន ស្មោះត្រង់ សុខចិត្ត​លំបាក​ខ្លួនឯង និង​គោរព​ពាក្យ​សច្ចៈ​។​

បច្ចុប្បន្ន​រឿង​« ស្នេហា និង​ការ​លោភ​លន់​» វ​គ្គ​ទី​៣​នេះ កំពុង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ PNN រៀងរាល់ថ្ងៃ​ចន្ទ​-​សុក្រ វេលា​ម៉ោង ១១:០០-១២:០០​ថ្ងៃត្រង់ និង​បាន​ទាក់ទាញ​អ្នកទស្សនា​យ៉ាង​ច្រើន មិន​ចាញ់​រឿង​ភាគ​ហុងកុង​មុនៗ​ឡើយ​៕ ​ ​ចង់​រឿង​វគ្គ​ ៣ ឡូយ​យ៉ាង​ណា​អត់ ទស្សនា​ឈុត​ខ្លី​ខាង​ក្រោម​៖

អត្ថបទ៖ សុខណា