យ៉ន​ ពិសី​ ធ្វើ​ការ​នៅ​ថៃ​ក្នុង​១ថ្ងៃ​បាន​ ៥០០បាត​ តែ​ឆ្លៀត​មក​វ៉ៃ​នៅ​ខ្មែរ​ទៀត​

  • 2018-12-19 07:42:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ទើប​ឡើង​សង្វៀន​ប្រហែល​២០ដង​ យ៉ន​ ពិសី​ ក្រៅ​តែ​ពី​អាជីព​ជា​អ្នក​ប្រដាល់​ គឺ​ជា​កម្មករ​វេច​ខ្ចប់​ផ្លែឈើ​នៅ​ប្រទេស​ថៃ​ ប៉ុន្តែ​ឆ្លៀត​មក​ប្រកួត​ខ្មែរ​ខ្លះៗ​ដែរ​ ព្រោះ​ស្រឡាញ់​យូរ​ហើយ។​

កីឡាករ យ៉ន​ ពិសី

ពិសី​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​យូរ​​​ហើយ​ផ្នែក​វេច​ខ្ចប់​ផ្លែឈើ​ ប៉ុន្តែ​​មាន​ពេល​ទំនេរ​ ឬ​ដឹង​ដំណឹង​ពី​គ្រូ​ថា​ត្រូវ​មាន​កម្មវិធី​ត្រូវ​វ៉ៃ​ក៏​ឆ្លៀត​មក​បន្ត​ខ្លះ​ដែរ។​ បន្ទាប់​ពី​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​ TV5​ រួច​ហើយ​ បើ​គ្មាន​ការ​ប្រកួត​អ្វីទៀត​ទេ​ រូប​គេ​ប្រហែល​ត្រូវ​ទៅ​ថៃ​វិញ​ធ្វើ​ការ​បន្ត​ទៀត​។​

អ្នក​លេង​គុន​ខ្មែរ​វ័យ​ ២២ឆ្នាំ​រូប​នេះ​បន្ត​ថា​ មូលហេតុ​ដែល​ខ្លួន​បន្ត​អាជីព​ឈឺ​ខ្លួន​មួយ​នេះ​​ ពី​ព្រោះ​តែ​ស្រឡាញ់​ខ្លាំង​ ធ្លាប់​មើល​សិស្ស​ច្បង​ ឡុង​ សុភី​ ឡុង​ សុវណ្ណឌឿន​ រួម​ទាំង​ ឡុង​ សំណាង​ ប្រកួត​តាម​ទូរទស្សន៍​កន្លង​មក​ ដូច្នេះ​ហើយ​ទើប​បាន​ជា​រូប​គេ​ចង់​ក្លាយ​ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​ដូច​អ្នក​ទាំង​អស់​នោះ​ផង​ដែរ។​

យ៉ន ពិសី(ក្រហម)

យ៉ន​ ពិសី​ ជា​កូន​សិស្ស​លោក​ ឡុង​ សាលវ័ន្ត​ ទើប​ឡើង​សង្វៀន​បាន​ប្រហែល​២០​ដង​ប៉ុណ្ណោះ​ ប្រកួត​ចុង​ក្រោយ​ក្នុង​កម្មវិធី​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៥៧​គីឡូក្រាម​ សប្ដាហ៍​មុន​នេះ​ឈ្នះ​ពិន្ទុ​ អាន​ ទាវ​ បាន​ឡើង​ទៅ​ជុំ​ទី២​ បន្ត​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី