Sai លើកពីបញ្ហាធ្លាក់ចុះការគាំទ្រលើការផលិតបទចម្រៀង Original ឆ្នាំ ២០១៨

  • 2018-12-19 08:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយតាមជាមួយការសម្ភាសក្នុងកម្មវិធីប្រចាំថ្ងៃរបស់ វិទ្យុបារាំង RFI សិល្បករ តន្រ្តីករ និងជាតារាចម្រៀង​ Original វ័យក្មេង Sai បានលើកឡើងពីបញ្ហាធ្លាប់ចុះការគាំទ្រលើវិស័យផលិតបទចម្រៀង Original ឆ្នាំ ២០១៨ និងការកើនឡើងវិញនូវការចម្លងចម្រៀងពីបរទេស។

Sai ចូលរួមពិធីសម្ពោធរឿង «បាតដៃខ្មៅ»

Sai ដែលមានឈ្មោះពិត អ៊ួន បឋម បានរៀបរាប់ពីចលនានៃការធ្លាក់ចុះការគាំទ្រក្នុងវិស័យតន្រ្តីចម្រៀងខ្មែរ ដោយលោកយល់ថា បច្ចុប្បន្នបទចម្រៀង Original បាត់បង់ការគាំទ្រខ្លាំង បើប្រៀបធៀបពីការផុសផុលកាលពី ២ ឬ ៣ ឆ្នាំកន្លង។

Sai សម្ដែងចម្រៀងលើឆាកតន្រ្តី

តារាចម្រៀងខាងលើបន្តថា កត្តាធ្លាក់ចុះនេះអាចប្រហែលមកពីទស្សនិកជនមួយចំនួនលែងចាប់អារម្មណ៍នឹងបទ Original ទៀត ព្រោះតែបទថ្មី​មិនសូវត្រូវចិត្ត មិនថ្មី ឬក៏បទថ្មីមានលក្ខណៈដដែលៗ គ្មានការផ្លាស់ប្តូរច្រើន។ ចំណែកឯបញ្ហាមួយទៀត Sai លើកឡើងថាអាចមកពីអ្នកស្តាប់ខ្លួនឯងមានទម្លាប់គាំទ្រអ្វីមួយបានតែមួយឆាវតាមគេតាមឯងក៏ថាបាន។

Sai សម្ដែងចម្រៀងលើឆាកតន្រ្តី

ទាក់ទងនឹងបញ្ហានេះដែរ Sai ក៏យល់ឃើញថាចលនានៃការថតចម្លងចម្រៀងបរទេសហាក់វិលត្រលប់មក​វិញ ព្រមទាំងមិនមានការទប់ស្កាត់ ពិសេសក៏មិនមានចលនាពីមហាជនទប់ស្កាត់ដូចកាលពីពេលកន្លង។ ទំនោរនេះ តារាចម្រៀង Sai អាចនិយាយបានថា អ្នកស្តាប់បានងាកទៅចូលចិត្តបទថតចម្លង​ឡើងវិញ ហើយក៏មិនខ្វល់ពីការថតចម្លង ឬក៏មានការយល់ដឹងពីកម្មបញ្ញាឡើយ។ ទង្វើនេះជាការគាំទ្រដោយប្រយោលលើការថតចម្លង ហើយក៏ជាការលើកទឹកចិត្តអ្នកថតចម្លងទទួលបានចំណូលងាយស្រួលផងដែរ។

ក៏ប៉ុន្តែទោះយ៉ាងណាលោកអះអាងថា និន្នាការចម្លងបទចម្រៀងបរទេសបែបនេះ នឹងធ្វើឱ្យជាតិសាសន៍ខ្លួនឯងបាត់អត្តសញ្ញាណ ពិសេសកាន់មានភាពទន់ខ្សោយ ព្រោះវាបានបំបាក់ទឹកចិត្តអ្នកព្យាយាមផលិតថ្មី ថែមទាំងធ្វើឱ្យជះឥទ្ធិពលអាក្រក់ដល់​កិត្តយសជាតិខ្លួនឯងផងដែរ។ ឆ្លើយតបនឹងការទប់ស្កាត់បញ្ហានេះ ម្ចាស់បទ «ងប់ងុល» ស្នើ ខាងក្រសួងជាប់ពាក់ព័ន្ធគួរចាត់វិធានការលើការថតចម្លងបទបរទេស ហើយគួរតែផ្តើមអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីជួយដល់ផលិតករ បទចម្រៀងក្នុងស្រុកឱ្យទទួលបានការការពារសិទ្ធិបញ្ញារបស់ខ្លួន៕

Sai សម្ដែងចម្រៀងលើឆាកតន្រ្តី

អត្ថបទ៖ Sunny