ហេតុតែស្អាតពីកំណើត​ ដល់តែងហ៊ីក៏តួថៃ Nuttanicha រឹតតែស្រស់ខ្លាំង គួរឲ្យលង់ស្នេហ៍

  • 2018-12-19 07:55:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែង​ស្រី​រាង​តូច​ច្រឡឹង​ប្រចាំ​ប៉ុស្តិ៍​លេខ ​៣​ ថៃ Dungwattanawanich Nuttanicha បាន​គ្រង​ដំណែង​ជា​តួឯក​ស្រី​ក្នុង​រឿង​ភាគ​ថៃ​ថ្មី "ស្នេហ៍​នាង​ហ៊ី"​ ហើយ​នាង​បាន​​តុបតែង​ខ្លួន​ជា​តួ​ហ៊ី​តែ​ម្ដង ដោយ​នេះ​បាន​ធ្វើ​ឲ្យ​​ទស្សនិក​ជន​ប្លែក​ភ្នែក​ខ្លាំង​ក្នុង​រឿង​មួយ​នេះ​។

​«​ស្នេហ៍​នាង​ហ៊ី​» Nuttanicha បាន​ចាប់​ដៃគូ​សម្តែង​រួមគ្នា​ជាមួយ Teeradetch និង​មាន​ការចូលរួម​សម្តែង​ពី​តារា​ល្បីៗ​ទាំង​ជើងចាស់ និង​ជើង​ថ្មី​ជា​ច្រើនរូប​ទៀត​។

​រឿង​ភាគ​ថៃ​ខាងលើ​នេះ​តម្រូវ​អោយ Bua (Nuttanicha) ដើរតួ​ជា​កូន​អ្នកក្រ និង​រស់​នៅក្នុង​គ្រួសារ​អ្នកលេង​ហ៊ី តែ​ឪពុក​នាង​មិន​ដែល​បាន​ការ​អនុញ្ញាតិ​​ឲ្យ​​សម្តែង​ហ៊ី​ឡើយ។ ត្បិត​អី​​​ឪពុក​នាង​ធ្លាប់​មាន​អតីតកាល​​ជូរ​ចត់​ជាមួយ​ភរិយា​ដែល​ជា​អ្នកលេង​ហ៊ី​។ បើ​ទោះបីជា​មាន​ការរារាំង​មិន​ឲ្យ​​នាង​សម្តែង​ហ៊ី​យ៉ាងណាក៏ដោយ ប៉ុន្តែ ​Bua មាន​ទេពកោសល្យ​ក្នុង​ការ​សម្តែង​​។ ថ្ងៃ​មួយ​ពេល​ដែល​ក្រុម​សម្តែង​របស់​ឪពុក​នាង​មិន​មាន​អ្នក​សម្តែង នាង​ក៏​សុំ​ឪពុក​ចូលរួម​សម្តែង​។ ការសម្តែង​លើកទី​១នាង​ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អ្នកទស្សនា​។

​ចំណែក Chayut (Teeradetch) គឺជា​កូន​អ្នកមាន​និង​ទើបតែ​ត្រឡប់​មក​ក្រៅ​ប្រទេស ពួកគេ​ទាំងពីរ​នាក់ (Chayut និង Bua) ក៏​បាន​ជួប​គ្នា​ដោយ​ចៃដន្យ និង​បាន​លង់​ស្រឡាញ់គ្នា​ទៅ​វិញ​ទៅមក តែ​ស្នេហា​របស់​ពួកគេ​ត្រូវ​បាន​រារាំង​ដោយ​គ្រួសារ​ទាំង​២។ តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ពួកគេ​? តើ​ពួកគេ​នឹង​តស៊ូ​ចំពោះ​ស្នេហា​ដោយ​វិធី​ណា​?​

សូម​កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​រឿង "ស្នេហ៍​នាង​ហ៊ី" ដែល​នឹង​ត្រូវ​ចាក់ផ្សាយ​ចាប់ពី​ថ្ងៃទី ១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ រៀងរាល់ថ្ងៃ​ចន្ទ​-​សុក្រ វេលា​ម៉ោង ៦:០០​ល្ងាច បន្ទាប់ពី​រឿង «​ស្នេហ៍​២​ភ​ព​»៕​ ​ ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖

អត្ថបទ៖ សុខណា