ល្បែង​​ចិត្តសាស្ត្រ៖ ​បើ​​ជួប​ហេតុការណ៍​បែប​នេះ​​​តើ​អ្នក​​នឹង​ជួយ​នរណា​មុន​គេ?

  • 2018-12-19 09:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជីវិត​​រស់​នៅ​ប្រចាំ​​ថ្ងៃ តែង​តែ​មាន​ហេតុការណ៍​ជា​ច្រើន​​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​ និង​​តម្រូវ​ឲ្យ​​មនុស្ស​​យើង​​​​​​​​​​ធ្វើ​ការ​ជ្រើស​រើស​ ថា​តើ​គួរ​ធ្វើ​មួយ​ណា​​ទុក​មួយ​ណា។ រូប​ភាព​ខាង​ក្រោម​នេះ សុទ្ធ​តែ​ជា​​​អ្នក​​ដែល​ជួប​បញ្ហា​។ ស្ថិត​ក្នុង​​​ស្ថាន​ភាព​​​បែប​នេះ តើ​អ្នក​នឹង​ជួយ​នរណា​មុន​គេ? ជ្រើស​រើស​រូប​​ភាព​តែ​​មួយ​គត់ ដើម្បី​​ដឹង​ពី​​អត្តចរិត​​របស់​ខ្លួន​កាន់​ច្បាស់។

​រូប​ភាព​ទី១​៖ ជួយ​អ្នកគ្រូ​ពេទ្យ

បើ​អ្នក​​គិត​ចង់ជួយ​​អ្នក​គ្រូ​ពេទ្យ​មុន​គេ ​​បញ្ជាក់​​ច្បាស់​ថា​ អ្នក​ជា​មនុស្ស​​មិន​សូវ​មាន​​បញ្ហា​អ្វី​​ធ្ងន់ធ្ងរ​នៅ​ក្នុង​ជីវិត​ឡើយ។ ត្បិត​​អ្នក​គ្រូ​ពេទ្យ​​មិន​សូវ​​​ត្រូវ​ការ​ជំនួយ​​ខ្លាំង​​​​ក៏​ដោយ អ្នក​​នៅ​តែ​ចង់​ជួយ​​មុន​គេ​តាម​ដំណាក់​កាល​​ពី​ម្នាក់​ទៅ​ម្នាក់​​ទៀត ព្រោះ​​អ្នក​​ជា​​មនុស្ស​​​​វិជ្ជមាន គិត​​អ្វី​​ងាយៗ​​មិន​​ស្កុគស្មាញ ហើយ​យល់​​ថា​បញ្ហា​​​​​បែប​ណា​ គង់​​​តែ​អាច​ដោះស្រាយ​បាន​ដូច​គ្នា​ ​​ដោយ​មិន​​ខ្វល់​ថា​មួយ​​ណា​ធំឬ​តូច​នោះ​ទេ។

រូបភាព​ទី២៖ ជួយ​​បុរស​កាន់​ឈើ​ច្រត់

អ្នក​ជា​​មនុស្ស​ដែល​ចេះ​គិត​វិភាគ​​​​​ពិចារណា​បាន​​វែង​​ឆ្ងាយ​​​និង​មាន​ហេតុ​ផល​​បំផុត។ ឈើ​ច្រត់​​របស់​​បុរស​​នៅ​ក្នុង​រូប​ភាព​នេះ​បាន​ដួល​ទៅ​ក្រោយ​​ និង​មាន​​របួស​នៅ​​ជើង​ម្ខាង​ទៀត មិន​អាច​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង​បាន​ទេ។ ហេតុ​នេះ​ហើយ​​ អ្នក​ក៏​​​មិន​អាច​​​ទ្រាំ​ឈរ​មើល​​​​បន្ត​ទៀត​​កើត​ដែរ មាន​​តែ​ស្ទុះ​ចូល​ទៅ​​ជួយ​​​ទប់​កុំ​ឲ្យ​ដួល និង​ជួយ​លើក​​គាត់​ឡើង​វិញ។ បញ្ជាក់​ថា អ្នក​ជា​មនុស្ស​​ឆ្លាត​​ រហ័សរហួន មាន​ភាព​ជា​​​​​អ្នក​ដឹក​នាំ និង​គោល​ដៅ​​ច្បាស់​លាស់​ក្នុង​ជីវិត។

​រូបភាព​ទី៣៖ ជួយ​កូន​​ង៉ា

​បើ​​អ្នក​​ចង់​ជួយ​កូន​ង៉ា​មុន​គេ មាន​ន័យ​ថា​ អ្នក​ឆាប់​ប្រតិកម្ម​​ និង​​​មិន​​បោះ​បង់​​​​នរណា​ម្នាក់​​​ដែល​​​កំពុង​តែ​​ជួប​ទុក្ខ​​លំបាក​​​ភ័យ​​ខ្លាចអស់​​សង្ឃឹម​ដាច់​​​ខាត។ ដោយ​​សារតែ​មាន​ចិត្ត​​ធម៌​ តែង​​ជួយ​យក​អសារ​​​​អ្នក​​ដទៃ​​បែប​​នេះ​​​ បាន​ជា​​មាន​​មនុស្ស​ជា​ច្រើន​ គោរព​​ស្រលាញ់ និង​​​​​ចូល​ចិត្ត​​ពឹង​ឲ្យ​ជួយ។

រូបភាព​ទី៤៖ ជួយ​​​​ស្រ្តី​វ័យ​​ចំណាស់​

​​​បាន​សេចក្តី​ថា អ្នក​ជា​មនុស្ស​​​សុទិដ្ឋិនិយម​ និង​មាន​សីលធម៌​ក្នុង​ខ្លួន។ អ្នក​​​​​​គោរព​​ឲ្យ​តម្លៃ វប្បធម៌​​ ប្រពៃណី ​និង​មនុស្ស​ទូ​​ទៅ ជា​ពិសេស​​មនុស្ស​​​វ័យ​​ចំណាស់។

ចុះ​អ្នក​​វិញ ជួយ​​នរណា​​មុន​គេ​​​ដែរ​ទៅ?

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ដេត ឈុនអីុ