Kylie Jenner ក្លាយជា​តារាអ្នកមាន​អមជាមួយ​មហាសេដ្ឋីផ្សេងទៀត​ប្រចាំឆ្នាំ ២០១៨

  • 2018-12-19 09:35:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី​ Forbes បាន​បង្ហាញ​ហើយ​នូវ​តារាង​ជនជាតិអា​មេរិក​ដែល​ជា​អ្នក​មាន​ជាង​គេ​ទាំង​ ១០​ នៅ​បច្ចុប្បន្ន​នេះ។ បើ​សរុប​ទ្រព្យ​សម្បត្តិ​របស់​តារា​ទាំង​ ១០​នេះ​ វា​មាន​ដល់​ទៅ​ ១៨,៧ពានលានដុល្លារ​ឯណោះ។ នេះ​ជា​ឆ្នាំ​ ទី​ ៣​ហើយ​ដែល​ ទស្សនាវដ្ដី​នេះ​ បាន​ធ្វើ​ការ​គណនា​ និង​បង្ហាញ​មុខ​តារា​ណា​ដែល​មាន​ជាង​គេ​ប្រចាំ​ឆ្នាំ។

សម្រាប់​ឆ្នាំ​នេះ​ បើ​តាម​លទ្ធផល​បាន​បញ្ជាក់​ថា​ Kylie Jenner តារាស្រី​ដែល​ទើប​មាន​វ័យ​ ២១ឆ្នាំ ក៏​មាន​មុខ​ជាប់​លើ​តារាង​កំពូល​អ្នក​មាន​ប្រចាំ​ឆ្នាំ​ដែរ។ ចំណាត់ថ្នាក់​របស់​នាង​ គឺ​ខ្ពស់​ជាង​បងស្រី​ Kim Kadashian ទៅ​ទៀត។

ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​សួមមក​ដឹង​ដូច​តទៅ៖

៩. James Patterson មាន​អាយុ​ ៧១​ឆ្នាំ​ ជា​អ្នក​និពន្ធ​ជនជាតិ​អាមេរិក។ លោក​មាន​ទ្រព្រសរុប​ ៨០០លានដុល្លារ។

៩. Tiger Woods ក៏​មាន​ទ្រពសម្បត្តិ​ ៨០០លានដុល្លារដែរ ស្របពេល​ខ្លួន​មាន​អាយុ​ត្រឹម​ ៤២​ឆ្នាំ។

៨. Diddy មាន​ទ្រព្យ​សរុប​ ៨២៥ដុល្លារ។ តារាប្រុស​អាយុ​ ៤៩ឆ្នាំ​នេះ​ជា​ម្ចាស់​ក្រុមហ៊ុន​ម៉ូដ​ដ៏​ល្បី​ Sean John ដែល​អតិថិជន​សុទ្ធ​តែ​ជា​ជន​ល្បីៗ​ដូចជា Barack Obama, Muhammad Ali និង​បុគ្គល​មាន​មុខ​មានមាត់​លំដាប់ៗ​ផ្សេង​ទៀត។

៧. David Copperfield អាយុ​ ៦២​ឆ្នាំ​ គឺ​ជា​អ្នក​លេង​សៀក​ដ៏​ជោគជ័យ​បំផុត​ជា​ច្រើន​ទសវត្សរ៍​មក​នេះ។ លោក​មាន​ទ្រព្យ​សរុប​ ៨៧៥លានដុល្លារ។

៥. Jay-Z មាន​ទ្រព្យ​សរុប​ ៩០០លានដុល្លារ​ គឺជា​តារា​រ៉េប​ដែល​ពូកែ​បំផិត​ខាង​ជំនួញ​រក​ស៊ី និង​កាន់​កាប់​ក្រុមហ៊ុន​ជា​ច្រើន ហើយ​ជោគជ័យ​មិនធម្មតា​ខាង​វិស័យ​សិល្បៈ។

៥. Kylie Jenner វិញ​ ត្រឹម​មាន​អាយុ​ ២១ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​នាង​មាន​វាសនា​បាន​ជាប់​ឈ្មោះ​ លើ​តារាង​អ្នកមាន​ ដែល​មាន​ទ្រព្យ​ជាប់​ខ្លួន​ ៩០០លានដុល្លារ។

៤. Michael Jordan  មាន​ទ្រព្យ​សម្បត្តិ​សរុប​ ១,៧ពាន់លានដុល្លារ ស្របពេល​​ខ្លួន​មាន​អាយុ​ ៥៥ឆ្នាំ។

៣. Oprah Winfrey មាន​ទ្រព្យសរុប​ ២,៨ពាន់លាន​ដុល្លារ ជា​ម្ចាស់​កម្មវិធី​ដ៏​ល្បី​ The Oprah Winfrey។ ឆ្នាំ​ថ្មី​លោកស្រី​មាន​អាយុ​ ៦៤ឆ្នាំ​ហើយ និង​ត្រូវ​បាន​រាប់​ជាមហាសេដ្ឋីនីម្នាក់​ប្រចាំ​ប៉ែក​អឺរ៉ុប។

២. Steven Spielberg ផលិតករ​វ័យ​ ៧២​ឆ្នាំ​រូបនេះ​វិញ មាន​ទ្រព្យ​ ៣,៧ពាន់លានដុល្លារ។

១. George Lucas អ្នក​ផលិត​កុន​រូបនេះ​ ឈាន​ចូល​អាយុ​ ៧៤​ឆ្នាំ​ហើយ ប៉ុន្តែ​បើ​ងាក​ទៅ​មើល​ទ្រព្យ​សម្បត្តិ​របស់​លោក​វិញ​ គឺ​កើន​ដល់​ ៥​,៤ពាន់លានដុល្លារ ជាហេតុ​នាំ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​តារា​ដែល​មាន​ដាច់​គេ​ប្រចាំ​សិល្បៈ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី