នរណាខ្លះតាមដាន? ជក់ចិត្តមែនទែន ទំនាស់កាន់តែក្តៅបន្ទាប់ពីគ្រួសារទាំងពីរបង្រួមក្រុមហ៊ុន

  • 2018-12-19 10:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ទស្សនិកជន​ដែល​កំពុង​តាម​ដាន​ទស្សនា​រឿង «ស្នេហា និង​ការ​លោភ​លន់» នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន ប្រាកដ​ជា​បាន​ដឹង​ពី​ភាព​ចម្រូង​ចម្រាស់​រវាង​គ្រួសារ​ទាំង​ពីរ​ដែល​បាន​បង្រួម​ក្រុមហ៊ុន​ជាមួយ​គ្នា។  

ការ​បង្រួប​បង្រួម​ក្រុមហ៊ុន​ជាមួយ​គ្នា ក៏​ដោយ​សារ​តែ​ពី​មុន​លោក​ស៊ី​ គឺ​ជា​អ្នក​មាន​គុណ​របស់ស្តេច​តែ​ទឹក​ដោះ​គោ នៅ​ពេល​​ដឹង​ថា​ក្រុមហ៊ុន​របស់​លោក​ស៊ី (Alan) ​រកស៊ី​ខាត ទើប​ស្តេច​តែ​ទឹក​ដោះ​គោ​សម្រេច​ចិត្ត​ឡើង​ផ្សារ​ហ៊ុន ដោយ​បង្រួប​បង្រួម​ជាមួយ​ក្រុមហ៊ុន​ផ្សារ​ហ៊ុន​របស់​លោកស៊ី ចេតនា​ចង់​ជួយ​លោក​ស៊ី​គេច​ផុត​ពី​ការ​រក​ស៊ី​ខាត។  

គ្រាន់​តែ​ថ្ងៃ​ដំបូង​ដែល​ពួក​គេ​បាន​ប្រជុំ​ដើម្បី​បង្ហាញ​ពី​ការ​បង្រួប​បង្រួម​ក្រុមហ៊ុន​តែ​មួយ សង្គ្រាម​ពាក្យ​សម្តី​ក៏បានផ្ទុះឡើង រវាង​បង​ភ្លើង (ម៉ាក់ជិន) និង​លោក​ស្រី ស៊ីរ (Amelia)​។ ការ​ផ្ទុះ​ទំនាស់​បែប​នេះ គឺ ដោយសារ​តែ​ម្នាក់ៗ​ចង់​ទទួល​បាន​ឋានៈ និង​កេរ្តិ៍​ឈ្មោះ​សម្រាប់​ក្រុមហ៊ុន​របស់​ខ្លួន។

  បើ​ទោះ​បី​ជា​មា​នការ​ផ្ទុះ​ពាក្យ​សម្តី​បែប​នេះ​ក្តី ប៉ុន្តែ​ការ​បង្រួប​បង្រួម​ក្រុមហ៊ុន​នៅ​តែ​កើត​មាន​ដដែល និង​ធ្វើ​ទៅ​តាម​ការ​ចាត់​តាំង​របស់​ស្តេច​តែ​ទឹកដោះ​គោ និង​លោក ស៊ី (Alan)។ ចាប់​តាំង​ពី​ពួក​គេ​បាន​រួម​ក្រុមហ៊ុន​តែ​មួយ ទំនាស់​ចេះ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់។ តើ​ពួក​គេ​អាច​បន្ត​រួម​ហ៊ុន​ជាមួយ​គ្នា​បាន​យូរ​អង្វែង​ដែរ​ទេ? តើ​អាច​នឹង​មាន​ដំណោះ​ស្រាយ​ដ៏​ល្អ​មួយ​សម្រាប់​ភាគី​ទំាង​ពីរ​ទេ? សូម​កុំ​ភ្លេច​ទស្សនា​រឿង «ស្នេហា និង​ការ​លោភ​លន់» ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃចន្ទ-សុក្រ វេលា​ម៉ោង ១១:០០ ថ្ងៃ​ត្រង់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន៕

  ចង់​ដឹង​កាន់​តែ​ច្បាស់ ទស្សនា​វីដេអូ​ខ្លី​ខាង​ក្រោម៖

អត្ថបទ៖ ដេត ធន្នី