អ្នក​ប្រើ Android មើល​រឿង​អាសអាភាស​ច្រើន​ជាង​អ្នក​ប្រើ iOS លើ​វេបសាយ​ល្បី​ឈ្មោះ​មួយ

  • 2018-12-19 11:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀងរាល់​ចុង​ឆ្នាំ​វេបសាយ​អាសអាភាស​ Pornhub តែងតែ​បង្ហាញ​របាយការណ៍​ពី​តួ​លេខ​អ្នក​ទស្សនា​លើគេហទំព័រខ្លួន។ ដោយ​ក្នុង​ឆ្នាំ ២០១៨ មាន ៨០ ភាគរយ​នៃ​អ្នក​ទស្សនា​សរុប ជា​អ្នក​ប្រើប្រាស់​ឧបករណ៍​ចល័ត (Mobile) ក្នុង​នោះ​មាន ៧១,៦ ភាគរយ​ ជា​ស្មាតហ្វូន​និង ៨,៧ ភាគរយ​ ទស្សនា​ចេញ​ពី​ថេបប្លេត។

តួ​លេខ​នេះ​កើន​ឡើង ៨ ភាគរយ​សម្រាប់​អ្នក​ប្រើ​ធៀប​នឹង​ឆ្នាំ​ចាស់ ប៉ុន្តែ​ធ្លាក់​ចុះ ៨ ភាគរយ​ទៅ​វិញ​សម្រាប់​អ្នក​ប្រើ​ថេបប្លេត និង​ Desktop ក៏​មាន​ការ​ធ្លាក់​ចុះ ១៨ ភាគរយ​ផង​ដែរ។ ​ប្រៀបធៀប​រវាង​ប្រព័ន្ធ iOS និង Android ប្រភព​នៃ​គេហទំព័រ​ខាង​លើ​ក៏​បង្ហើប​ថា​អ្នក​ប្រើប្រាស់ Android មាន​ដល់​ទៅ ៥៤,៤ ភាគរយ ធៀប​នឹង​ម្ចាស់ iPhone/iPad មាន​ត្រឹម ៤៤,៤ ភាគរយ ខណៈ Windows មាន ០,៩ ភាគរយ

ចំពោះ Browser ដែល​អ្នក​ប្រើប្រាស់​បើក​ដំណើរការ​ទស្សនា ក៏ Chrome ឈរ​នៅ​លេខ ១ មាន ៤១,១ ភាគរយ តាម​យ៉ាង​ប្រកិត​ដោយ Safari របស់ Apple មាន ៤០,១ ភាគរយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម