មក​ដឹង​ពី ពាន​ដែល​ Mbappe ឈ្នះ​ក្នុង​ឆ្នាំ ២០១៨​នេះ

  • 2018-12-19 13:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Kylian Mbappe ជា​ខ្សែ​ប្រយុទ្ធ​ដ៏​លេច​ធ្លោ​មួយ​រូប​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។ ក្នុង​ឆ្នាំ​នេះ​ដែរ​ កីឡាករ​រូប​នេះ​បាន​កសាង​កំណត់​ត្រា​ ក៏​ដូច​ជា​ ឈ្នះ​ពាន​ជាមួយ​ក្លឹប​អាជីព​របស់​ខ្លួន និង​ ក្រុម​ជម្រើស​ជាតិ​បារាំង​ទៀត​ផង​។ ខាង​ក្រោម​នេះ ជា​ពាន​ដែល​កីឡាករ​វ័យ​ ១៩​ឆ្នាំ​រូប​នេះ​បាន​ឈ្នះ​ក្នុង​ឆ្នាំ ២០១៨​នេះ៖

១. Man of the Match ក្នុង​ប្រកួត​វគ្គ​ផ្ដាច់​ព្រាត់ Coupe de la Ligue នៅ​ថ្ងៃ​ទី ៣១​ ខែ​មីនា ឆ្នាំ២០១៨។

២. ឈ្នះ​ពាន Ligue 1 ជា​លើក​ទី ២ នៅ​ថ្ងៃ​ទី ១៥​ ខែ​មេសា​ ឆ្នាំ​២០១៨។

៣. ឈ្នះ​ពាន Coupe de France នៅ​ថ្ងៃ​ទី ៨​ ខែ​ឧសភា ឆ្នាំ​២០១៨។

៤. ឈ្នះ​ពាន FIFA World Cup ក្នុង​ទឹកដី​រុស្ស៊ី​ នៅ​ថ្ងៃ​ទី ១៥ ខែ​កក្កដា​ ឆ្នាំ២០១៨។

៥. ជាប់​ឈ្មោះ​ក្នុង​ FIFPRO World XI ក្នុង​ថ្ងៃ​ទី ២៤​ ខែ​កញ្ញា ឆ្នាំ២០១៨។

៦. ឈ្នះ​ពាន The Inaugural Kopa នៅ​ថ្ងៃ​ទី ៣ ខែ​ធ្នូ ឆ្នាំ​២០១៨៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី