ឡូយ​មែន! Bale ​ប្រើ​ពេល​១១​នាទី​ធ្វើ​បាន Hat-Trick នាំ​​ Real ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ Club World Cup

  • 2018-12-20 01:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អធិរាជ​ស​ Real Madrid ​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Fifa Club World Cup 2018បន្ទាប់​ពី​យក​ឈ្នះ​ជើង​ខ្លាំង​របស់​ជប៉ុន Kashima Antlers ៣-១ ដែល៣​គ្រាប់​របស់​ Real ធ្វើ​បាន​ដោយ Gareth Bale ប្រើ​​ចន្លោះ​ពេល​១១​នាទី​។

Gareth Bale រក​បាន​គ្រាប់​បាល់​ដំបូង​នៅ​នាទី​ទី៤៤ គ្រាប់​ទី​២ រក​បាន​ដោយ​នៅ​នាទី​ទី ៥៣ និង​គ្រាប់​ទី​៣ រក​បាន​​នៅ​នាទី​ទី​៥៥។ បី​គ្រាប់​របស់​​ខ្សែ​​ប្រយុទ្ធ​សញ្ជាតិ​វែល​គឺ​ស្ថិត​ក្នុង​រយៈ​ពេល​តែ ១១ នាទី​ប៉ុណ្ណោះ។ ប៉ុន្តែ​មុន​ពេល​បញ្ចប់​ការ​ប្រកួត​ក្រុម​របស់​ជប៉ុន Kashima Antlers ​បាន​ត​ដៃ​បាន​មួយ​គ្រាប់​វិញ​នៅ​នាទី​ទី៧៨។ ចប់​ការ​ប្រកួត​ Kashima Antlers ចាញ់​ Real Madrid ៣-១។

ក្រោយ​ពេល​រក​បាន ៣​គ្រាប់​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​ទី​៦០ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ពាន Fifa Club World Cup 2018 នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ ដែល​ត្រូវ​ប៉ះ​ក្រុម​ ក្រុម​របស់​ម្ចាស់​ផ្ទះ Al Ain វេលា​ម៉ោង ១១:៣០ នាទី​។ Bale ​រក​បាន ១០គ្រាប់​​ហើយ​​ ឲ្យ​ Real Madrid សម្រាប់​រដូវ​កាល​នេះ​គិត​គ្រប់​ពាន​រង្វាន់​៕ ​​​​

ទស្សនា​វីដេអូ​ Highlights ខាង​ក្រោម៖

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី