រឿង​ក្ដៅ​ពីរ​កើត​ឡើង​ក្នុង​សប្ដាហ៍​នេះ​​ក្នុង​វិស័យ​បាល់ទាត់​ខ្មែរ

  • 2018-12-20 03:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ក្ដៅ​ពីរ​ដែល​បាន​​កើត​ឡើង​ក្នុង​វិស័យ​បាល់ទាត់​​ខ្មែរ​នៅ​សប្ដាហ៍​នេះ​គឺ​ទី​១​ទាក់​ទង​​រឿង​អង្គការ​សិទ្ធ​មនុស្ស​​អន្តរជាតិ​រិះគន់​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា Honda និង​រឿង​ទី​២ ទាក់​ទង​រឿង​​​កីឡាករ​៥​រូប​របស់​ភ្នំពេញ​ក្រោន​​​​។

១-​រឿង​ Honda ៖ ទាក់​ទង​រឿង​នេះ​​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា​ហៅ​កាត់​ថា FFC កំពុង​ប្រជុំ​ពិភាក្សា​ ដើម្បី​​ចេញ​លិខិត​ថ្លែង​ការណ៍​ណា​មួយ ដែល​បញ្ជាក់​ថា​កីឡា​ មិន​ពាក់ព័ន្ធ​ និន្នាការ​នយោបាយ​ឡើយ។ ដូច្នេះ​ការ​សរសេរ​រិះគន់​របស់​​នាយក​​ប្រចាំ​តំបន់​អាស៊ី ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​លោក​ ​ប្រ៊ែដ ​អាដាមស៍ ​(Brad Adams) រិះ​គន់​ទៅ​កាន់​លោក Keisuke Honda នោះ​គឺ​​តិច​ឬ​ច្រើន នឹង​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​ចាត់ការ​ជប៉ុន​។

លោក ហុង ដា

២-​​កីឡាករ​៥​រូប​របស់​ភ្នំពេញ​ក្រោន៖ រឿង​នេះ​ត្រូវ​​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា FFC បញ្ជាក់​ម្សិលមិញ​ថា ក្រុម​​ភ្នំពេញ​ក្រោន និង​វិសាខា​ ​​មិន​ទាន់​មាន​ការ​ជួប​គ្នា​ ដើម្បី​បញ្ចប់​​បញ្ហា​​ចម្រូងចម្រាស​​លើ​ការ​ផ្ទេរ​កីឡាករ​៥​នាក់​របស់​ក្លឹប​ភ្នំពេញ​ក្រោន​ទៅ​វិសាខា។

លោក​ កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៩ ខែ​ធ្នូ​នេះ​បាន​ប្រាប់​ Sabay ថា សហព័ន្ធ​​បាន​កំពុង​ដោះ​ស្រាយ​​បញ្ហា​រវាង​​ក្លឹប​ភ្នំពេញ​ក្រោន​ និង​​វិសាខា​​អំពី​កីឡាករ​៥​នាក់។ រយៈ​ពេល​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ក្រុម​ជំនាញ​របស់​សហព័ន្ធ​​កំពុង​ប្រមូល​​បញ្ហា​។ សហព័ន្ធ​បាន​ជួប​​ខាង​​ក្លឹប​វិសាខា​រួច​ហើយ​ ប៉ុន្តែ​មិន​ទាន់​បាន​ជួប​ខាង​ភ្នំពេញ​ក្រោន​ទេ​ ដោយ​សារ​តំណាង​ដោះ​ស្រាយ​ភ្នំពេញ​ក្រោន​ជាប់​ភារកិច្ច​​នៅ​ក្រៅ​ប្រទេស៕

លោក កែវ សារ៉េត

​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​