៣វិធីងាយៗ ដោះស្រាយបញ្ហារ៉ូតជាប់គាំងដូចបកចេក

  • 2018-12-20 04:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​រ៉ូត​គឺ​ជា​របស់​ដ៏​ចាំ​បាច់​មួយ​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ម្នាក់​ៗ​ដែល​គ្រប់​គ្នា​តែង​មើល​រំលង​មិន​ថា​ខោ​, អាវ​ក្រៅ ឬ​កាបូប​នោះ​ទេ។ ប៉ុន្តែ​មាន​ពេល​ខ្លះ​វា​ក៏​អាច​ជា​រឿង​ដែល​សាំញាំ និង​គួរ​ឲ្យ​ធុញ​ទ្រាន់​បំផុត​នៅ​ពេល​ដែល​រ៉ូត​ជាប់​គាំង​មិន​អាច​ដោះ​ស្រាយ​បាន ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​សម្រេច​បោះ​ចោល​របស់​ណា​មួយ​ទាំង​សោក​ស្ដាយ។

ឥឡូវ​នេះ​យើង​នឹង​បង្ហាញ ៣​វិធី​ងាយ​ៗ ដោះស្រាយបញ្ហារ៉ូតជាប់គាំងដូចបកចេក ៖

១. បណ្ដូលខ្មៅដៃ

ជាតិ​ធ្យូង​នៅ​ក្នុង​បណ្ដូល​ខ្មៅដៃ ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​សារធាតុ​ស្ងួត​ដែល​ធ្វើ​ឲ្យ​រំអិល ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​ក្នុង​ការ​សរសេរ​ឬ​លុប​អក្សរ។ ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​រ៉ូត​ដែល​ជាប់​គាំង អ្នក​អាច​ដោះ​ស្រាយ​បាន​ដោយ​គ្រាន់​តែ​យក​ខ្មៅ​ដៃ​មក​គូស​ពី​លើ​កន្លែង​ដែល​ជាប់​គាំង​ទាំង​មុខ និង​ក្រោយ​នៃ​ធ្មេញ​រ៉ូត រួច​ទាញ​រ៉ូត​សន្សឹម​ៗ​រហូត​ដល់​លែង​ជាប់​គាំង។

២. ដុំសាប៊ូ

ដូច​ទៅ​នឹង​បណ្ដូល​ខ្មៅ​ដៃ​ដែរ ដុំ​សាប៊ូ​ក៏​អាច​ប្រើប្រាស់​ជា​សារធាតុ​រំអិល​ដើម្បី​បន្ធូរ​ភាព​តឹង​រវាង​ធ្មេញ​នៃ​ខ្សែ​រ៉ូត​ផងដែរ។ អ្នក​គ្រាន់​តែ​មាន​ដុំ​សាប៊ូ​មួយ រួច​យក​វា​មក​ត្រដុស​រវាង​ធ្មេញ​ខ្សែ​រ៉ូត​ទាំង​មុខ និង​ក្រោយ​ហើយ​រ៉ូត​វា​សន្សឹមៗ។ ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ថា​កម្ទេច​ដុំ​សាប៊ូ​ធ្លាក់​ចូល​ទៅ​ក្នុង​ចន្លោះ​ធ្មេញ​ខ្សែ​រ៉ូត​ដើម្បី​ឲ្យ​វា​ជួយ​បង្កើន​ភាព​រអិល។

៣. ទឹកបាញ់កញ្ចក់

ទឹកបាញ់កញ្ចក់​មិន​ត្រឹម​តែ​អាច​សម្អាត​កញ្ចក់​ក្នុង​ផ្ទះ​របស់​អ្នក​បាន​ល្អ​នោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ខ្សែ​រ៉ូត​ជាប់​គាំង​ផង​ដែរ។ អ្នក​អាច​ធ្វើ​វា​បាន​ដោយ​គ្រាន់​តែ​បាញ់​ទឹក​បាញ់​កញ្ចក់​ម្ដង​ទៅ​លើ​ខ្សែ​រ៉ូត​ដែល​ជាប់​គាំង រួច​ទុក​មួយ​សន្ទុះ​ដើម្បី​ឲ្យ​ទឹក​ជ្រាប​ចូល​ធ្មេញ​រ៉ូត។ បន្ទាប់​មក​ទាញ​រ៉ូត​ចុះ​ឡើង​សន្សឹម​ៗ នោះ​វា​នឹង​លែង​ជាប់​គាំង​តែ​ម្ដង៕