Son អាច​នឹង​ខកខាន​លេង​ឲ្យ​ Spurs ក្រោយ​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ

  • 2018-12-20 11:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Tottenham Hotspur កីឡាករ​ Son Heung-min ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​ សម្រាប់​ព្រឹត្តិការណ៍ Asian Cup ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ទឹក​ដី​ ព្រះ​រាជាណាចក្រ​អារ៉ាប​រួម នៅ​ខែ​មករា​ ឆ្នាំ​២០១៩។

ព្រឹត្តិការណ៍​នេះ ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី ៥​ ខែ​មករា​ ដល់ ថ្ងៃ​ទី ១​ ខែ​កុម្ភៈ ឆ្នាំ​ក្រោយ​នេះ ប៉ុន្តែ​ Son អាច​ចូល​រួម​បាន​តែ​ប្រកួត​ចុង​ក្រោយ​ក្នុង​វគ្គ​ជម្រុះ​ពូល​តែ​ប៉ុណ្ណោះ។ រូប​គេ​នឹង​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី ១៣ ខែ​មករា​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ អាច​នឹង​ខក​ខាន​ ៤​ប្រកួត​ គឺ​ប្រកួត​ក្នុង​ Premier League ៣​ប្រកួត​ ដោយ​ក្នុង​នោះ​មាន​ប្រកួត​ប៉ះ​នឹង​ ក្លឹប​ Manchester United និង​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់​ពាន​ខារ៉ាបាវ​ជើង​ទី ២ ប៉ះ​នឹង​ក្លឹប​ Chelsea។ Son អាច​នឹង​ត្រលប់​ជួយ Spurs វិញ​នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ពេល​ប្រកួត​ទល់​នឹង​ក្លឹប​ Leicester ។

នេះ​មិន​មែន​ជា​លើក​ទី ១ សម្រាប់​កីឡាករ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​ទេ ដោយ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ Son បាន​ជួយ​ក្រុម​ឲ្យ​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ Asian Games ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី