អាល់ប៊ុម​ថ្មី​ពី​ក្រុមតូច​នឹង​ផ្ដោត​សំខាន់​លើ​ពាក្យពេចន៍​ឃ្លោង​ឃ្លា​ ប្លែក​ពី​អាល់ប៊ុម​ដំបូង

  • 2018-12-21 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ចេញ​អាល់ប៊ុម​ដំបូង ២x៥ រហូត​មក​ដល់​ពេល​នេះ​ ក្រុម​តូច (Small World Small Band)​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង ដោយ​សារ​ស្ទីល​បទ​ចម្រៀង​បែប​ថ្មី​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​ពួក​គេ ហើយ​ឥឡូវ​នេះ​ក្រុម​តូច​កំពុង​តែ​សស្រាក់​សស្រាំ​ដើម្បី​ផលិត​អាល់ប៊ុម​ថ្មី​ដែល​នឹង​បញ្ចេញ​នៅ​ពេល​ខាង​មុខ​​នេះ។

​​ថ្លែង​មក​កាន់​សប្បាយ​ថ្មីៗ​នេះ​ ខណៈ​ពួក​គេ​ទើប​តែ​ត្រលប់​មក​ពី​ប្រទេស​ជប៉ុន​ដើម្បី​យក​កម្មវិធី​បុណ្យ​ភូមិ​ទៅ​សម្ដែង​នៅ​ទីនោះ​ ឥឡូវ​ក្រុម​តូច​កំពុង​តែ​សម្រិត​សម្រាំង​យក​អ្វី​ដែល​ថ្មី​ចំពោះ​អាល់ប៊ុម​ទី២។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ ដំណើរ​ការ​ផលិត​សម្រាប់​អាល់​ប៊ុម​នេះ​នឹង​មាន​រយៈ​ពេល​យូរ​បន្តិច​ ដោយ​​មាន​លក្ខណៈ​ពិសេស​មួយ​ប្លែក​ពី​អាល់ប៊ុម​ដំបូង​។ ពេជ្ជរិទ្ធ​ បាន​បញ្ជាក់​ថា​ចំពោះ​អាល់ប៊ុម​ថ្មី​នេះ នឹង​ផ្ដោត​សំខាន់​ខ្លាំង​ទៅ​លើ​ពាក្យ​ពេចន៍​​ឃ្លោងឃ្លា ប្រទាក់ក្រឡា ស្ទីល​ចម្រៀង​ថ្មី ព្រម​ទាំង​បច្ចេកទេស​សំឡេង​ថ្មី​ទៀត​ផង​ ដោយ​ខ្លួន​មាន​តួនាទី​ជា​ផលិតករ​នៅ​ក្នុង​ក្រុម​ចំពោះ​ដំណើរ​ការ​ផលិត​។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អាល់ប៊ុម​ថ្មី​នេះ​ក៏​នឹង​មិន​ភ្លេច​នូវ​ទម្រង់​ចម្រៀង​ទោល (Solo) របស់​សមាជិក​នីមួយ​ៗ​នោះ​ឡើយ តួយ៉ាង​ កេសរ​ នឹង​មាន​បទ​ចម្រៀង​ទោល ព្រម​ទាំង​ ពេជ្ជរិទ្ធ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ភិរម្យ​ និង​ ដេវីដ ដ៏​សុទ្ធ​តែ​មាន​ស្ទីល​ចម្រៀង​តាម​រយៈ​ឧបករណ៍​ភ្លេង​ទៀត​ផង។ ដេវីដ​ បាន​បញ្ជាក់​ថា ទម្រង់​ភ្លេង​នោះ​អាច​នឹង​មិន​មាន​អ្នក​ច្រៀង​ប៉ុន្តែ​គ្រាន់​តែ​ជា​សាច់​ភ្លេង​លោក​វាយ​ស្គរ ជាមួយ​នឹង​ឃ្លា​ឃ្លោង​និយាយ​តាម​បែប​សិល្បៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ចំណុច​ពិសេស​មួយ​ទៀត​ពី​អាល់ប៊ុម​ថ្មី​នេះ​គឺ បទ​ចម្រៀង​​ទាំង​អស់​នឹង​និពន្ធ​ឡើង​ផ្ដោត​សំខាន់​ទៅ​លើ​រឿង​រ៉ាវ​ស្នេហា ព្រម​ទាំង​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​សម្ភាសន៍​ទាំង​ស្រុង​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម