​អ្នក​ជំនួញ​ខ្មែរ ​មាន​ភាគហ៊ុន​ក្នុង​ក្លឹប​បាល់ទាត់​ល្បីៗ ​រាប់​មិន​អស់ កំពុង​ទិញ​ក្លឹប​នៅ​ប៉ូឡូញ​១​ទៀត​ហើយ

  • 2018-12-21 08:48:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក លី វណ្ណា ​ដើម​កំណើត​ខ្មែរ ​មាន​ក្រុមហ៊ុន​ច្រើន​នៅ​អឺរ៉ុប ​កំពុង​ចរចា​ទិញ​យក​ក្លឹប​ Wisła Kraków ​នៅ​លីគ​កំពូល​ប៉ូឡូញ​ហើយ ​ក្រោយ​ពី​ក្លឹប​នេះ​កំពុង​ក្ស័យ​ធន់។

តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​បរទេស ​លោក លី វណ្ណា ​កំពុង​ចាប់​ដៃ​គូ​​ជាមួយ​អ្នក​ជំនួញ​អង់គ្លេស ​ដើម្បី​ស្រោចស្រង់​ក្លឹប​នេះ​ឡើង​វិញ។ ​ដោយ​ប្រភព​បាន​បញ្ជាក់​ថា ​លោក វណ្ណា ​នេះ ​ចង់​ទិញ​ភាគហ៊ុន​៦០​%​នៃ​ក្លឹប​នេះ ​ដើម្បី​ឱ្យ​ដំណើរ​ការ​ជា​ធម្មតា​វិញ។ ដោយ​តម្លៃ​ភាគហ៊ុន​ ៦០%​នេះ ​មាន​តម្លៃ​មិន​តិច​នោះ​ទេ ព្រោះក្លឹប​នេះ​ជា​ក្លឹប​ជោគជ័យមួយដែរ​ក្នុង​លីគ​របស់​ពួកគេ​។ ក្រោយ​ពី​ការ​ចុះ​ផ្សាយ​ដំណឹង​នេះ​ហើយ ​ទើប​គេ​ឆ្ងល់​ថា​បុគ្គល លី វណ្ណា ​ដែល​មាន​ដើម​កំណើត​ខ្មែរ​នេះ​ជា​នរណា ​បាន​ជា​មាន​ប្រាក់​ច្រើន​យ៉ាង​នេះ។

មិន​សូវ​មាន​ប្រវត្តិ​ច្រើន​របស់​លោក ​ក្នុង​អីនធើណែត​នោះ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​លោក ​គឺ​ជា​ថ្នាក់​ដឹក​នាំ Fund ​មួយ​ឈ្មោះ​ថា​ Alelega ​នៅ​ប្រទេស​លុចហ្សំបួរ​។ ​ដោយ​យក​ឈ្មោះ​នេះ​ហើយ ​ដើម្បី​ទៅ​ទិញ​យក​ក្លឹប​ម្ចាស់​ជើង​ឯក​ប៉ូឡូញ​១៣​សម័យ​កាល​នោះ។ ​លោក ​មាន​ក្រុមហ៊ុន​ជា​ច្រើន​នៅ​បារាំង ​និង​ស្វីស​ជា​ដើម។

យោង​តាម​លោក Adam Pietrowski ​ភ្នាក់ងារ​បាល់ទាត់​ម្នាក់ បាន​បញ្ជាក់​ថា​បុរស​ខ្មែរ​ ដែល​ជា​អ្នក​ជំនួញ​ម្នាក់​នេះ ​មាន​ភាគហ៊ុន​នៅ​ក្លឹប​ជា​ច្រើន ​ដូចជា New York City, Slavia Praga, Yokohama FC, Vitoria Guimaraes ​និង​ក្រុម​នៅ​អាហ្សង់ទីន ​ប្រេស៊ីល​ជា​ដើម៕

ប្រភព៖ polandin   ប្រែ​សម្រួល៖ មុន្នីរម្យ