Asensio នឹង​ខកខាន​ប្រកួត​វគ្គ​ផ្ដាច់​ព្រាត់​ Club World Cup

  • 2018-12-21 12:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ​ Marco Asensio បាន​រង​របួស​សាច់ដុំ​នៅ​ជើង​ស្ដាំ​របស់​គេ ក្រោយ​ពី​ការ​ធ្វើ​តេស្ត​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​របស់​ក្លឹប​ នេះ​បើ​តាម​ការ​ប្រកាស​នៅ​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ក្លឹប​។

Assensio អាច​នឹង​ខកខាន​ជួយ​ Real Madrid ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រាត់ FIFA Club World Cup ទល់​នឹង​ក្លឹប​អារ៉ាប​រួម Al-Ain នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ​ថែម​ទាំង​អាច​អវត្តមាន​ចំនួន ៣​សប្ដាហ៍​ទៀត​ផង​។ កីឡាករ​អេស្ប៉ាញ​រូប​នេះ អាច​នឹង​វិល​ចូល​ទីលាន​ប្រកួត​វិញ​ នៅ​ថ្ងៃ​ទី ៣​ ខែ​មករា​ ឆ្នាំ​ក្រោយ​នេះ ពេល​ប្រកួត​ទល់​នឹង​ក្លឹប​ Villareal ក្នុង​ក្របខ័ណ្ឌ​ La Liga។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Asensio បាន​លេង​ ១៣​នាទី​ ក្នុង​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់​ក្នុង​កម្មវិធី FIFA Club World Cup ប៉ះ​នឹង​ក្លឹប​ជប៉ុន Kashima Antlers ។

ក្លឹប​ Real Madrid កំពុង​តែ​សម្លឹង​មើល​ឱកាស​ក្នុង​ការ​យក​ពាន​ក្លឹប​បាល់ទាត់​ពិភពលោក​ក្នុង​រយៈពេល ៣​ឆ្នាំ​ជាប់​គ្នា​ ខណៈ​ពួក​គេ​នឹង​ត្រូវ​ប៉ះ​ក្លឹប​ Al-Ain នៅ​ថ្ងៃ​សៅរ៍​នេះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី