ស្មាតហ្វូន Galaxy មាន​ជម្រើស​បិទ​សំឡេង​ក្នុង​រយៈពេល​មួយ​បាន​

  • 2018-12-22 01:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​មាន​តម្រូវការ លើការ​បិទ​បើក​សំឡេង​ស្មាតហ្វូន អាច​នឿយ​បត់​បន្តិច ហើយ​បើ​ភ្លេច​ទូរសព្ទ​នឹង​មិន​លឺ​។ មុខងារ​នេះ អាច​ជួយ​ដល់​ការ​កំណត់​ពេលវេលា​បិទ​បើក​សំឡេង ល្អ​ប្រើ ជាពិសេស ពេល​មាន​អង្គ​ប្រជុំ​។

១) ចូល Settings > Sounds and vibration > ចុច​យក​ជម្រើស Sound mode។

២) មុន​ពេល​ឃើញ​ជម្រើស Temporary mute ត្រូវការ​ចុច​លើ​ជម្រើស Mute ជាមុន​សិន​។

៣) បើក​ជម្រើស Temporary mute ក្រោយ​មក​នឹង​ឃើញ​ជម្រើស​ថ្មី​មួយ​ហៅថា Mute duration។

៤) រយៈពេល​បិទ​សំឡេង​អាច​មាន​ចន្លោះ​ពី ១​ ទៅ​ ៣ម៉ោង ដោយ​ចុច​លើ Mute duration នឹង​មាន​ជម្រើស​កែប្រែ​ ហើយ​ចុច​ប៊ូតុង Done។

៥) ពេល​រយៈពេល​បិទ​សំឡេង (Mute duration) បញ្ចប់ នឹង​ប្រែ​ទូរសព្ទ​បើក​សំឡេង​ធម្មតា​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ ប៊ុនធឿន