ប្រជាជន​សឹង​ពាក់​កណ្ដាល​ផែនដី​មើល​ World Cup ២០១៨​

  • 2018-12-22 02:20:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ប្រមាណ​ពាក់​កណ្ដាល​ផែនដី​បាន​ទស្សនា​ការ​ប្រកួត​ World Cup នៅ​រុស្ស៊ី​តាម​រយៈ​កញ្ចក់​ទូរទស្សន៍ និង​អនឡាញ​ ​នៅ​តាម​បណ្ដា​ប្រទេស​នីមួយ​ៗ​របស់​ពួកគេ។​ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា​ FIFA។

ចំនួន​ប្រជាជន​ ៣,៥៧​ពាន់​លាន​នាក់​ ត្រូវ​បាន​ស្ថាប័ន Publicis Media Sport អះអាង​ថា​បាន​មើល​ការ​ប្រកួត​ World Cup ស្របពេល​ច្រើន​ជាង​១​ពាន់​លាន​នាក់​មើល​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ៣២៧,​៥​លាន​នាក់​មើល​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​អង់គ្លេស​ចាញ់​ ក្រូអាត។ ​

លោក​ Philippe le Floc'h មន្ត្រី​របស់​ FIFA ជឿជាក់​ថា​ទិន្នន័យ​ខាង​លើ​បាន​ធ្វើ​ឲ្យ​ World Cup​ នៅ​រុស្ស៊ី​ជា​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ គួរ​រម្លឹក​ថា​ក្រុម​ជម្រើស​ជាតិ​មាន់គក​បារាំង​គឺ​ជា​ម្ចាស់​ជើងឯក​ពិភពលោក​ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៤​មិថុនា​ដល់​១៥​កក្កដា​ ឆ្នាំ​២០១៨ សរុប​ចំនួន​៦៤​ប្រកួត៕ ​

ប្រភព៖ FIFA   ប្រែ​សម្រួល៖ វីរ័ត្ន