មកដឹង​វិធីធ្វើឲ្យ Apple Watch ចាស់ៗ ថ្មី​ឡើង​វិញម្តង​ទៀត ទោះ​ប្រើ​យូរ​ឆ្នាំ​!

  • 2018-12-23 01:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ហេតុផល​មួយ​ចំនួន អ្នក​ត្រូវការ reset នាឡិកាដៃ​របស់​អ្នក​ដូច​ជា​ចង់​លក់​ចេញ ដោះស្រាយ​បញ្ហា ឬ​គ្រាន់​ចង់​សម្អាត​រាល់​ទិន្នន័យ​ចាស់ៗ។ ដូចនេះ មុន​ពេលអនុវត្ត អ្នក​គួរ​ប្រាកដ​ថា​ បាន​រក្សាទុក​ទិន្នន័យ​ចាំបាច់​ៗពី​ក្នុង​នាឡិកា​ជា​មុន​សិន។ 

របៀប reset Apple Watch ពី iPhone

នេះ​ជា​វិធី​មាន​សុវត្ថិភាព​បំផុត ក្នុង​ការ Disconnect និង Reset Apple Watch។ 

  • បើក​កម្មវិធី Watch លើ​ទូរសព្ទ 
  • ចុច​លើ​នាឡិកា​មាន​ឈ្មោះ​របស់​អ្នក និង​ចុច​លើ icon អក្សរ i ក្បែរ​នោះ​
  • មាន Settings មួយ​ចំនួន​នឹង​បង្ហាញ ហើយ​បើ​ច្បាស់លាស់ ចុច​លើ​ជម្រើស Unpair Apple Watch នៅ​ផ្នែក​ខាងក្រោម​អេក្រង់។ 
  • បញ្ចូល​ពាក្យ​សម្ងាត់ Apple ID ដើម្បី​បន្ត​ដំណើរការ​ទៅ​មុខ​
  • Apple Watch និង iPhone នឹង​ចាប់ផ្តើម​ Disconnect ​ហើយ​ចំណាយ​ពេល​ប្រហែល ១០ នាទី ឬ​ច្រើន​ជាង​នេះ អាស្រ័យ​លើ​ចំនួន​ទិន្នន័យ​មាន​ក្នុង​នាឡិកា​។ 
  • ក្រោយ​ចប់​សព្វគ្រប់ អាច​រៀបចំ Apple Watch ម្តង​ទៀត ដូច​កាល​ទិញ​ដំបូង​។

ការ​សម្អាត​ទិន្នន័យ Apple Watch

ពេល​ខ្លះ អាច​សម្គាល់​ឃើញ​ថា​ទិន្នន័យ​ក្នុង​នាឡិកា​មិន​បាន Reset ពេញ​លេញ ទោះ​ជា​បាន Disconnect ពី iPhone។​

  • បើក​កម្មវិធី Settings លើ Apple Watch
  • ចូល​ទៅ​កាន់ General > Reset និង​ជ្រើសរើស Erase All Content and Settings។ បើ​មាន Apple Watch ភ្ជាប់​គម្រោង​ទិន្នន័យ (Cellular) នឹង​មាន​ជម្រើស​រក្សាទុក​គម្រោង ឬ Disconnect។​
  • ពេល​ចប់​សព្វ​គ្រប់ អាច​រៀបចំ Apple Watch ម្តង​ទៀត ដូច​កាល​ទិញ​ដំបូង​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម