កុំរើសតែ Brand ពេក គួរតែមើលចំណុច ៥ នេះសិនមុនទិញកាមេរ៉ា

  • 2018-12-24 00:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាក​យីហោកាមេរ៉ា​ សុទ្ធតែល្អៗ​ដូច​គ្នា ហើយ​ក៏​​បំពាក់​បច្ចេកវិទ្យា​ថ្មីៗដើម្បីសម្រួល​ដល់​ការ​ប្រើប្រាស់។ យ៉ាងណា​មិញ ប្រសិន​បើ​អ្នក​ចង់​ទិញ​កាមេរ៉ា​យក​មក​ប្រើប្រាស់ អ្នក​ក៏​ពុំគួរ​ប្រកាន់​យក​តែ​ម៉ាក​យីហោ​ពេក​នោះ​ទេ  ខាង​ក្រោម​នេះ​ជា ចំណុច​គួរ​ពិចារណា ៥ ដែល​អាច​ឈ្វេង​យល់​បន្ថែម​។

១) ឡេនកាមេរ៉ា

ចំណុចនេះ អ្នក​គួរ​តែ​គិត​មុន​គេ ព្រោះ​ថា ឡេន​កាមេរ៉ា​មាន​ច្រើន​ប្រភេទ​ណាស់ ខ្លះ​តម្លៃ​ថ្លៃ​ជាង​កាមេរ៉ា​គុណ​នឹងពីរ​ផង​ក៏​មាន​ដែរ។ បែប​នេះ​ហើយ អ្នក​គួរ​តែ​ដឹង​ពី​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា តើ​អ្នក​ទិញ​កាមេរ៉ា​យក​មក​ថត​អ្វី? ចង់​បាន​ឡេន​ប្រភេទ​ណា? តម្លៃខ្ទង់​ប៉ុន្មាន? តើ​អ្នក​មាន​លទ្ធភាព​ទិញ​ដែរ​ទេ ប្រសិន​បើ​វា​ត្រូវ​នឹង​តម្រូវ​ការ​ តែ​ថ្លៃ​ពេក។

២) តួ​កាមេរ៉ា​

ក្រៅ​ពី​ឡេន​កាមេរ៉ា ចំណុច​បន្ទាប់​នេះ​គឺ តួកាមេរ៉ា​វិញ​ម្តង។ តួ​កាមេរ៉ា​ សំដៅ​ដល់​ភាព​ជាប់​ធន់​នៃ​កាមេរ៉ា​ មិន​មែន​ម៉ាក​យីហោ(Brand) ​នៃ​កាមេរ៉ា​ទេ។ ឧទាហរណ៍​ថា​ អ្នក​មាន​លុយ​ទិញ​ កាមេរ៉ា​ថ្លៃ មានសេនស័រ និង​មុខងារ​បច្ចេកវិទ្យា​ល្អៗ បូក​រួម​នឹង​ការ​ថែ​ទាំ​ជា​ប្រចាំ​ផង​នោះ​ កាមេរ៉ា​អ្នក​ក៏​ជាប់​ធន់​បាន​យូរ​ទៅ​តាម​នោះ​ដែរ។

៣) ការ​កាត់ត​

វិធី​ប្រើប្រាស់​ក្នុង​ការ​កាត់ត​រូបភាព​អាច​បន្ថយ​គុណភាព​រូប​បាន សូម្បី​តែ​ថត​ចេញ​ពី​កាមេរ៉ា និង Lens ល្អ ជាពិសេស​ត្រង់​ចំណុច​ពណ៌ ពន្លឺ ឬ​ស្រមោល​។ 

៤) លក្ខណៈសម្បត្តិ​កាមេរ៉ា Exposure, Focus, Aperture, Shutter Speed

ការ​កំណត់​ពន្លឺ​រូបភាព, Subject មាន​ការ Focus ល្អ ឬ​ ថត​ដោយ​មិន​រង្គើ​កាមេរ៉ា ជា​ការ​សម្រេច​ចិត្ត​របស់​ជាង​ថត ហើយ​លទ្ធផល​ក៏​ទៅ​តាម​លក្ខណៈ​ថត​ដែរ​។ 

៥) ចក្ខុវិស័យ​របស់​អ្នក​ថត​

មាន Lens ចាប់​រូបភាព​បាន​ច្បាស់ មិន​អាច​ធ្វើ​ឲ្យ​រូបភាព​មើល​ទៅ​ធុញ​ទ្រាន់ ទៅ​ជា​ចាប់អារម្មណ៍​នោះ​ទេ​។ ការ​សិក្សា​ពី​រូបមន្ត មុខងារ​កាមេរ៉ា​ផ្តល់​ឲ្យ ដើរ​កម្សាន្ត​ច្រើន​កន្លែង រួម​ទាំង​បទពិសោធន៍​ថតរូប​ជាច្រើន​ឆ្នាំ អាច​ជំរុញ​ដល់​ចក្ខុវិស័យ​ល្អ​ប្រសើរ​បាន​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ petapixel   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម