ការងារ​៩​​​លំបាក​ខ្លាំង! ​​ ឃើញ​ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ត​ការងារ​​រាល់​ថ្ងៃ​របស់​ខ្លួន​

  • 2018-12-23 03:50:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​គិត​ថា​​អ្នក​មិន​ពេញ​ចិត្ត​នឹង​ការងារ​ប្រចាំថ្ងៃ​របស់​ខ្លួន ឬ ការងារ​អ្នក​ទទួល​បាន​ប្រាក់​ខែ​តិច​ពេក ចូរ​ក្រឡេក​មើល​ការងារ​ទាំង៩ខាង​ក្រោម​ នោះ​​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ផ្លាស់​ប្តូរ​គំនិត។

កម្មករ​ឡ​​រំលាយ​ដែក នៅ​ទីក្រុង​ញូវយ៉ក ៖ ​​កម្មករ​ឥណ្ឌា​ផលិត​​បំពង់​លូ​ធ្វើ​ពី​ដែក​ប្រមាណ ២ ៧៥០ ក្នុង​១​ឆ្នាំៗ ប៉ុន្តែ​ពួកគេ​ត្រូវ​ធ្វើការ​ក្រោម​កំដៅ​រហូត​ដល់ ១ ៤០០°C (អង្សារ​សេ)។

​កម្មករ​​រើស​រ៉ែ​ស្ពាន់ធ័រ​​ពី​ភ្នំភ្លើង Kawah Ijen ប្រទេសឥណ្ឌូនេស៊ី ៖ ភ្នំភ្លើង Kawah Ijen នៅ​​លើ​កោះ​ជ្វា ស្ថិត​លើ​កម្ពស់ ២ ៦០០ ម៉ែត្រ កម្មករ​ធ្វើ​ការ​ដោយ​គ្មាន​សំលៀកបំពាក់​សុវត្ថិភាព​ការពារ​ឧស្ម័ន និង ការ​ស្រូប​សារធាតុ​ពុល ធ្វើ​ការ​ដោយ​ពឹង​លើ​ដៃ​ទាំង​២ ហើយ​កម្មករ​ម្នាក់ៗ​បាន​ចំណូល​មិន​លើស​ពី​៥​ដុល្លារ​ក្នុង​១​ថ្ងៃ​ឡើយ។

កម្មការ​បា​លូ​នៅ​ឥណ្ឌា ៖ ពួកគេ​ធ្វើ​ការ​ក្នុង​១​ថ្ងៃ​១២​ម៉ោង ទទួល​ចំណូល​មិន​លើស​ពី​៥​ដុល្លារ។

អ្នក​ហិត​ក្លិន៖ ពួកគេ​ធ្វើការ​នៅ​ក្រុមហ៊ុន​ផលិត​ថ្នាំ​បំបាត់​ការឈឺចាប់ និង ថ្នាំ​បំបាត់​ញើស។ ការងារ​របស់​ពួកគេ​គឺ​ហិតក្លិន​​មិន​ល្អ​ទាំង​នោះ​ពេញ​មួយ​ថ្ងៃៗ

​កម្មករ​រែង​ត្បូង​នៅ​សេរ៉ាឡេអូន​ ៖ កម្មករ​ជីក​រក​រ៉ែ​ពេជ្រ​នៅ​សេរ៉ាឡេអូន​ ​ធ្វើ​ការ​នៅ​កន្លែង​​កខ្វក់។ តម្លៃ​សរុប​នៃ​ត្បូងពេជ្រ​អាច​​ទទួល​ចំណូល​​បាន​ប្រមាណ ៣២០ លាន​ដុល្លារ ប៉ុន្តែ​កម្មករ​ ២៥ ម៉ឺន​នាក់​នៅ​ស្រុក Kono ទទួល​ចំណូល​តិចតួច​បំផុត។

កសិករ​ប្រមូល​អំបិល៖ របរ​ប្រពៃណី​មួយ​របស់​អ្នក​ស្រុកDanakil Depression របស់​ប្រជាជន​អាហ្វ្រិក​ គឺ​ពួកគេ​ត្រូវ​ធ្វើ​ការ​ដោយ​ភាព​អត់ធ្មត់​ក្រោយ​កំដៅ​ថ្ងៃ​ ៥១°C (អង្សារ​សេ)។ អាកាសធាតុ​នៅ​តំបន់​វាល​ខ្សាច់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តំបន់​​ដែល​ក្តៅ​បំផុត​នៅ​លើ​ពិភពលោក។

កម្មករ​បច្ចេកទេស​ដែល​ធ្វើការ​នៅ​កន្លែង​ខ្ពស់៖ កម្មករ​ចិន​ធ្វើ​ការ​នៅ​កន្លែង​ត​បណ្តាញ​អគ្គិសនី ពួកគេ​ត្រូវ​ឡើង​ខ្ពស់​គួរ​ឲ្យ​ព្រឺក្បាល។ បើ​ទោះ​ជា​មាន​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព ក៏​ប៉ុន្តែ​ហានិភ័យ​នៃ​ការ​ឆក់​ចរន្ត​អគ្គីសនី​​គ្រោះថ្នាក់​ខ្លាំង​ណាស់។

អ្នក​សម្អាត​កន្លែង​កើត​ហេតុ៖ ពួកគេ​ត្រូវ​លាង​​ស្នាម​ប្រឡាក់ឈាម​នៅ​កន្លែង​កើតហេតុ និង​ សូម្បី​តែ​ត្រូវ​យក​សាកសព​ចេញ។

​​​​​អ្នក​ពិសោធន៍​ឲ្យ​មូស​ខាំ៖ អ្នក​វិទ្យាសាស្ត្រ​របស់​ប្រទេស​ប្រេស៊ីល​បាន​សាកល្បង​ឲ្យ​មូស​ខាំ​ដៃ ដើម្បី​សិក្សា​ពី​មូស ​និង​​ជំងឺ​គ្រុនចាញ់៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សុខ លាងហ៊ត