Update រឿង​ក្ដៅ​ទាំង​ពីរ​ ដែល​បាន​កើត​ឡើង​កាល​ពី​សប្ដាហ៍​មុន

  • 2018-12-24 02:42:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​ក្រុម​​​ក្នុង​វិស័យ​បាល់ទាត់​ខ្មែរ​មាន​រឿង​ក្ដៅ​ពីរ​ ​ដែល​អ្នក​ស្នេហា​វិស័យ​មួយ​នេះ​​កំពុង​ចង់​ដឹង ដែល​រឿង​ទី​១​គឺ​កីឡាករ​៥​នាក់​របស់​ភ្នំពេញ​ក្រោន និង​រឿង​ទី​២ គឺ​ទាក់​ទង​​អង្គការ​សិទ្ធ​មនុស្ស​រិះគន់​ Honda រឿង​ដឹក​នាំ​ក្រុម​កម្ពុជា។

១-រិះគន់​ Honda ៖ រឿង​នេះ​ត្រូវ​បាន​ Honda ថា​មិន​ខ្វល់ ​ពីព្រោះ​លោក​បាន​យល់​ដឹង​ច្បាស់​ពី​កីឡា​និង​នយោបាយ​។ គោល​ដៅ​របស់​លោក​គឺ​ស្រលាញ់​កម្ពុជា ចង់​ជួយ​កម្ពុជា ចង់​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​ឲ្យ​ខិត​ទៅ​រក​ភាព​ល្អ​ប្រសើរ​ដូរ​ប្រទេស​ជិតខាង​។

លោក Honda

ទាក់​ទង​រឿង​នេះ​សហព័ន្ធ​​កីឡា​បាល់ទាត់កម្ពុជា (FFC) បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ដែល​​មាន​អត្ថន័យ​ដូច​ខាង​ក្រោម៖

២-បញ្ហា​​ចម្រូងចម្រាស​ការ​ផ្ទេរ​កីឡាករ​៥​រូប​របស់​ភ្នំពេញ​ក្រោន៖ រឿង​នេះ​ត្រូវ​បាន​​​ក្លឹប​ទាំង​ពីរ​​ជួប​ពិភាក្សា​គ្នា​រួច​ហើយ គឺ​ខាង​ភ្នំពេញ​ក្រោន​នៅ​តែ​ប្រកាន់​គោលជំហរ​ទាមទារ​សំណង​ការ​បណ្ដុះបណ្ដាល​យុវជន​។ ស្រប​​ពេល​ខាង​វិសាខា​កំពុង​ប្រជុំ​ពិភាក្សា​នៅ​ឡើយ ​បន្ទាប់​ពី​ខាង​ភ្នំពេញ​ក្រោន​ប្រកាន់​គោលជំហរ​បែបនេះ​ ពោល​គឺ​មិន​ទាន់​សម្រេច​​។

ក្រុមវិសាខា

​ក្នុង​លិខិត​ថ្លែងការណ៍​របស់​ភ្នំពេញ​ក្រោន​គឺ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រសិន​បើ​​ពួក​គេ​មិន​​អាច​ទទួល​បាន​ដំណោះ​ស្រាយ​សមស្រប​ណា​មួយ​ទេ​នោះ​ ពួក​គេ​នឹង​ប្រកាស​រំសាយ​ការ​អភិវឌ្ឍន៍​យុវជន​ទាំង​អស់ ព្រម​ទាំង​ប្រកាស​ដក​ខ្លួន​ចេញ​ពី​លីគ​កំពូល​កម្ពុជា​ថែម​ទៀត​ផង៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​