ព្រះអើយ! ទៅកម្មវិធីមួយភ្លែតសោះ Chompoo ចាយលុយច្រើនដល់ម្ល៉ឹងលើ​រ៉ូប ១ឈុតនេះ

  • 2018-12-24 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលរួម​នៅ​ក្នុង​កម្មវិធី​​មួយ​កាល​ពី​ចុង​សប្ដាហ៍​កន្លងទៅ​ Chompoo បាន​នាំ​ភ្នែក​អ្នក​ចូលរួម​ ក៏​ដូចជា​អ្នកគាំទ្រ​មើល​ភ្លឹក​ សឹង​ភ្លេច​ដក​ដង្ហើម​ជាមួយ​នឹង​ការ​តុបតែង​ខ្លួន​ដ៏​ស្រស់​ត្រកាល​ឆើតឆាយ​ អម​ដំណើរ​ជាមួយ​ស្វាមី​ Nott Visrut និ​ង​កូន​ ២។

នាង​គឺ​ជា​តារា​ល្បី​ដែល​ល្បី​លេខ ១​ខាង​ស្ទីល​តុបតែង​ខ្លួន​កាលីបៗប្រចាំ​ប្រទេស​ថៃ ហើយ​ឲ្យ​តែ​ពេល​ចូលរួម​ក្នុង​កម្មវិធី​ណា​មួយ​ នាង​តែង​ពញ្ញាក់​គ្រប់​គ្នា​នឹង​ឈុត​ប្លែកៗ។ តួ​យ៉ាង​ដូច​ចូល​រួម​កម្មវិធី​អបអរ​មុន​ថ្ងៃ​បុណ្យ​ណូអែល​មក​ដល់​ Chompoo ស្លៀក​ឈុត​ពណ៌​សវាលឃ្លៀក​ យ៉ាង​ស្រស់ស្អាត។

ឈុត​នោះ​ដែរ ក៏​មាន​សេចក្ដី​រាយការណ៍​ថា​ ជា​ឈុត​ពិសេស​របស់​ម៉ាក PRADAមាន​តម្លៃ​ដល់​ទៅ​ ១១ ៣៤០ដុល្លារឯណោះ។ យ៉ាងណា នេះនៅ​មិន​ទាន់​រាប់​បញ្ចូល​តម្លៃក្រវិល​ ម៉ាក Miu Miu ស្បែក​ជើង​ម៉ាក Louboutin កាបូប​កាលីប​របស់​ម៉ាក YSL ផង។

ដោយឡែក​ ងាក​មក​អ្នក​ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​នៅ​ថ្ងៃ​នោះ​ដែរ សុទ្ធសឹង​មិត្ត​ជិតស្និទ្ធ​ មាន​តាំង​ពី​តារាៗ ព្រមទាំង​អ្នក​ចាត់ការ​ទូទៅ​របស់​ពួកគេ​រៀងៗខ្លួន៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម