គួរ​ឲ្យ​សរសើរ​អតីត​ហ្វេសស៊ី​លេខ១ ថោ សោម៉ាលីន ដាច់​ខាត ត្រូវ​នាំ​កូន​ៗ​ឲ្យ​មក​ស្គាល់​អង្គរវត្ត​របស់​ខ្មែរ

  • 2018-12-24 04:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទៅ​រស់​នៅ​ស្រុក​គេ​ច្រើន​ឆ្នាំ អតីត​ស្រី​ស្អាត​លេខ១ ឆ្នាំ២០០៤ ថោ សោម៉ាលីន បាន​នាំ​ទាំង​គ្រួសារ​មក​លេង​ប្រទេស​កំណើត លេង​ក្រុម​គ្រួសារ​ថ្មី​ៗ ដែល​គោល​បំណង​ធំ​បំផុត គឺ​នាង​ត្រូវ​នាំ​កូន​របស់​នាង ឲ្យ​មក​ស្គាល់​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បី​ល្បាញ​របស់​ខ្មែរ​អោយ​បាន។

សោម៉ាលីន បាន​ប្រាប់​ឲ្យ​ដឹង​ថា តាំង​ពី​កូន​ៗ​នាង​ដឹង​ក្ដី​មក នាង​តែង​រៀបរាប់​រឿង​រ៉ាវ​ជា​ច្រើន​ពី​កម្ពុជា ក្នុង​នោះ​បំណង​ទី​១ គឺ​ចង់​ឲ្យ​កូន​ៗ​ដឹង​យ៉ាង​ហោច​ណាស់​ថា ម្ដាយ​របស់​គេ​ជា​ជនជាតិ​ខ្មែរ កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ខ្លាច​កូន​នាង​មិន​ដឹង ដោយ​សារ​នាង និង​កូន​ៗ​រស់​នៅ​ប្រទេស​នូវែលហ្សេឡង់។ "ព្រោះ​កូន​ៗ​ខ្ញុំ​ឥឡូវ ការ​ចង់​របស់​គាត់​ចាប់​ផ្ដើម​មាន គាត់​មាន​វ័យ ៣​ឆ្នាំ និង ៥​ឆ្នាំ គាត់​អាច​ចងចាំ​បាន អីចឹង​ហើយ ខ្ញុំ​រមែង​ប្រាប់​ពី​គាត់​ពី​ប្រទេស​កម្ពុជា អីចឹង​គាត់​អាច​ចាំ​បាន គាត់​អាច​ស្រមៃ​ពី​ទិដ្ឋភាព​ខ្លះ​បាន"។

រឿង​មួយ​ក្នុង​ចំណោម​រឿង​ដែល​នាង បាន​ប្រាប់​ទៅ​កូន​ៗ​នោះ គឺ​រឿង​អំពី​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ ដែល​ពួក​គេ​ចាប់​អារម្មណ៍​ខ្លាំង ហើយ​ពួក​គេ​តែង​ដេញ​សួរ​ជា​ច្រើន​ពី​សម្បត្តិ​បេតិកភណ្ឌ​មនុស្ស​ជាតិ​របស់​ខ្មែរ​មួយ​នេះ។ ដូច្នេះ​ហើយ ទើប​នាង​ដាច់​ខាត​ត្រូវ​នាំ​កូន​ៗ មក​ទស្សនា និង​ស្គាល់​ឲ្យ​ទាល់​តែ​បាន។

“ខ្ញុំ​គិត​ថា អង្គរ​វត្ត គឺ​ជា​កន្លែង​ដ៏​ពិសេស​របស់​យើង​អីចឹង​ណា អីចឹង​ក៏​នាំ​គាត់​មក​មើល​ឲ្យ​ហើយ យើង​មិន​ដឹង​ថា ៥​ឆ្នាំ ១០​ឆ្នាំ​ទៀត វា​យ៉ាង​ម៉េច​ទេ ជួន​កាល​ខ្លាច​វា​បាក់​វា​បែក​ទៅ ដល់​នាំ​គាត់​មក មិន​ដូច​អ្វី​ដែល​យើង​ប្រាប់ ឬ​ក៏​មិន​ដូច​រូបភាព អីចឹង​នាំ​គាត់​មក​មើល​ឲ្យ​ហើយ!”។ សោម៉ាលីន បន្ថែម។

ថោ សោម៉ាលីន បច្ចុប្បន្ន​មាន​វ័យ ៣៥​ឆ្នាំ មក​ពី​ខេត្ត​ព្រៃវែង ហើយ​នាង គឺ​ជា​អតីត​ស្រី​ស្អាត​លេខ​១​ឆ្នាំ ២០០៤។ ក្រោយ​ពី​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ញ៉ូហ្សេលែន​កាល​ពី​ឆ្នាំ ២០០៧ និង​បាន​ជួប​ជួន និង​ចាប់​ដៃ​គ្នា​សាង​គ្រួសារ​ជាមួយ​​ជនជាតិ​កូរ៉េ​នៅ​លោក​ខាង​លិច​នេះ នាង​ទើប​នឹង​បាន​មក​ដល់​ប្រទេស​កំណើត​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​នេះ ដែល​ជា​ដំណើរ​ចុង​ក្រោយ​បំផុត​ត្រឹម​ពេល​នេះ ក្នុង​ពេល​កន្លង​មក នាង​ក៏​ធ្លាប់​មក​លេង​ច្រើន​ដង​ហើយ។

ក្រៅ​ពី​មក​ដើម្បី​បាន​ជួប​ជុំ និង​សួរ​សុខ​ទុក្ខ​គ្រួសារ គោល​បំណង​សំខាន់ គឺ​ដូច​ខាង​លើ គឺ​នាំ​កូន​ៗ​របស់​នាង​ទាំង​ពីរ មក​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ដ៏​ល្បី​ល្បាញ​របស់​ខ្មែរ។ តាម​ផែន​ការ ថោ សោម៉ាលីន និង​គ្រួសារ គ្រោង​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​ញ៉ូហ្សេលែន​វិញ នៅ​ថ្ងៃ​ទី ២៨ ធ្នូ ខាង​មុខ​នេះ៕

រូបថត៖ ហ្វេសប៊ុក សោម៉ាលីន

អត្ថបទ៖ ទារិកា