ដឹង​​រឿង! ការ​ពិត​រថយន្ត​ទំនើប​​ៗរបស់ McGregor មិន​ដែល​ទិញ​ខ្លួន​ឯង​ទេ

  • 2018-12-24 07:31:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​អ្នក​ប្រដាល់​គុន​ចម្រុះ Conor McGregor មាន​ទ្រព្យសម្បត្តិ​ប៉ាន់ស្មាន​ប្រមាណ​៧៨​លាន​ផោន។ តារា​របស់ UFC រូប​នេះ​​ត្រូវ​បាន​គេ​ដឹង​ថា​ចូលចិត្ត​លេង​ខ្លួន​ខ្លាំង ហើយ​តែងតែ​បង្ហាញ​សម្ភារៈ​មាន​តម្លៃ​លើ​បណ្ដាញ​សង្គម​ជា​រឿយៗ។

សព្វថ្ងៃ​បុរស​វ័យ​៣០​ឆ្នាំ​មាន​រថយន្ត​ទំនើប​ច្រើន​គ្រឿង​ដូច​ជា Ferraris, Lamborghinis និង Rolls Royces និង​ជា​ធម្មតា​ពេល​ចេញ​ក្រៅ​តែ​ពាក់​អាវ​ធំ ជាមួយ​នាឡិកា​ដៃ​មាស​។ រូបគេ​ក៏​ម៉ាក​ផលិតផល​ស្រា​របស់​ខ្លួន​ឯង​ដែល​ចែកចាយ​ទូទាំង​ពិភពលោក​ផង​ដែរ។

ប៉ុន្តែ​បើ​ស្ដាប់​តាម​សម្ដី​លោក John Kavanagh ដែល​ជា​គ្រូ​របស់ McGregor បាន​ឲ្យ​ដឹង​ថា គេ​​មិន​សូវ​ចំណាយ​​ប្រាក់​ផ្ទាល់​ខ្លួនទិញ​នូវ​សម្ភារៈ​ខាង​លើ​ប៉ុន្មាន។ "ស្ដាប់​ទៅ​ដូច​ជា​ចម្លែក ប៉ុន្តែ​គេ​​មិន​ដែល​ចំណាយ​លុយ​ច្រើន​ពេក​ទេ។ អ្វី​ដែល​គេ​ពាក់​គឺ​​គេ​ទិញ​ខ្លួន​ឯង តែ​រថយន្ត​ដែល​គេ​បើក​គឺ​មាន​គេ​អ្នក​ផ្ដល់​ឲ្យ"។ សម្ដី Kavanagh៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ