មិន​ប្រណី​ដៃ ​ត្រឹម ៥៣ វិនាទី ចោរ​មួយ​ក្រុម​ចូល​ធ្វើ​ស៊ី​ហាង​កាមេរ៉ា​អស់ ៥០ ០០០ ដុល្លារ

  • 2018-12-24 13:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​អំពើ​ចោរកម្ម​លើ​ហាង​លក់​កាមេរ៉ា​ក្រៅ​ស្រុក​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ មួយ​ករណី​ទៀត​បាន​កើត​ឡើង​លើ​ហាង Hunt's Photo&Video មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Manchester រដ្ឋ New Hampshire សហរដ្ឋអមេរិក ដោយ​ចោរ​មួយ​ក្រុម​បាន​ទម្លុះ​ចូល​លួច​យក​កាមេរ៉ា ​និង​លែន​ជា​ច្រើន​គ្រឿង​ប្រើ​ពេល​មិន​ដល់​មួយ​នាទី​ផង​នោះ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នា​វេលា​ម៉ោង ៥ ព្រឹក ដោយ​ខាតបង់​ទំហំ​សាច់​ប្រាក់​ប្រមាណ ៥០ ០០០ ដុល្លារ ។ នេះ​បើ​យោង​តាម NBC10 Boston បាន​រាយការណ៍។ ទិដ្ឋភាព​ទាំង​អស់​ត្រូវ​បាន​ផ្តិត​ដោយ​កាមេរ៉ា​សុវត្ថិភាព ដោយ​ក្រុម​ចោរ​មាន​គ្នា​បួន​នាក់ ​វាយ​បំបែក​កញ្ចក់​ទ្វារ​មុខ​ដោយ​ពូថៅ រួច​ចូល​មក​សើរើ​យក​កាមេរ៉ា​ និង​លែន​អស់​ពី​ទូ​មុន​ចាកចេញ​ទៅ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

​បច្ចុប្បន្ន​សមត្ថកិច្ច​ប្រចាំ​តំបន់​កំពុង​បើក​ការ​ស៊ើបអង្កេត​ និង​ព្យាយាម​វែក​មុខ​ជន​ល្មើស​តាម​តម្រុយ​ដែល​បាន​ទទួល។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ petapixel   ប្រែ​សម្រួល៖ កៅ រក្សា