ចេញហើយ MV បទ «ឈឺចាប់» របស់ក្រុម Suffer ដឹកនាំសម្ដែងដោយលោក សុខ វិសាល

  • 2018-12-25 04:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែទន្ទឹងរងចាំ មែនទេ? បទចម្រៀងមនោសញ្ចេតនាដ៏មានអត្ថន័យពីក្រុម Suffer បទ «ឈឺចាប់»។

រូបភាពពីវីដេអូបទចម្រៀង «ឈឺចាប់»

បើតាមការលើកឡើងរបស់ក្រុម Suffer ឱ្យដឹងថាអត្ថន័យបទចម្រៀង ផ្តោតលើការឈឺចាប់មួយ តែមិនមែនផ្តោតទៅលើការក្បត់ ការឈ្លោះប្រកែក ឬការខកបំណងនោះទេ។ ប៉ុន្តែជាការឈឺចាប់ដែលមនុស្សពីរនាក់បានបែកគ្នា ទាំងពួកគេដឹងថា គ្មានថ្ងៃបានជួប​គ្នាទៀតឡើយ។

លោក សុខ វិសាល

លើសពីនោះទៀតបទចម្រៀងមួយបទនេះ មិនត្រឹម​តែពីរោះ មានន័យចាក់ដោតនោះទេ ងាកមកមើលវីដេអូសាច់រឿង រឹតតែថ្មីសន្លាង បង្កប់ការច្នៃប្រឌិត វិទ្យាសាស្រ្តខ្ពស់ និងបានផ្តិតយកទេសភាពយ៉ាងស្រស់ស្អាត មកបង្ហាញទៀតផង ដែលនេះជាស្នាដៃពិសេសរបស់អ្នកដឹកនាំរឿង «គ្រាប់ពេជ្រ» និងរឿងល្បីជាមួយចំនួនទៀត គឺលោក សុខ វិសាល ផលិតករពីផលិតកម្ម 802 Production និង Klap Ya Hanz ៕

ចង់ដឹងថាបទ «ឈឺចាប់» មានវីដេអូអស្ចារ្យប៉ុនណា តោះទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Sunny