ភិន​ សុដាលីស ជូន​កាដូ​យ៉ាង​ពិសេស​ដល់​ឪពុក​ម្ដាយ​ថ្ងៃ​គ្រីស​ម៉ាស​​

  • 2018-12-25 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ម្សិល​មិញ​​មុន​ថ្ងៃ​គ្រីសម៉ាស​មួយ​ថ្ងៃ ភិន សុដាលីស បាន​ទិញ​កាដូ​ទូរស័ព្ទ​ទំនើប​ដល់​ទៅ​២​គ្រឿង​ជូន​ឪពុក​ម្ដាយ​ ព្រម​ទាំង​ថត​រូប​បង្ហោះ​យ៉ាង​គួរ​ឲ្យ​ស្រលាញ់​។ ថ្លែង​មក​កាន់​ សប្បាយ​ផ្ទាល់​តែ​ម្ដង ដាលីស បាន​បញ្ជាក់​ថា​ទូរស័ព្ទ ទាំង​ពីរ​គ្រឿង​នេះ​គឺ​ម៉ាក​ iPhone XS Max ដែល​មាន​តម្លៃ​មិន​តិច​ជាង​ពាន់​ដុល្លារ​នោះ​ទេ។

ដាលីស​បាន​បន្ថែម​ទៀត​ថា តាម​ពិត​មូល​ហេតុ​ដែល​នាង​ទិញ​ទូរសព្ទ​ម៉ាក​ទំនើប​នេះ ជា​កាដូ​ជូន​អ្នក​មាន​គុណ​ទាំង​ពីរ ដោយ​សារ​តែ​ពួក​គាត់​មិន​មាន​លទ្ធភាព​ទិញ​នោះ​ទេ​ ដោយ​គ្រាន់​​តែ​ពួក​គាត់​មិន​ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​ទិញ​ទូរស័ព្ទ​ថ្មី សុខ​ចិត្ត​ប្រើ​តែ​អា​ចាស់ៗ។​ ដូច្នេះ​ដោយ​សារ​តែ​​ ក្នុង​ឱកាស​នេះ​ផង ម្យ៉ាង​ពួក​គាត់​ចូលចិត្ត​ថត​រូប​ផង​ អីចឹង​ទើប​​​ ​តារា​រូប​នេះ​សម្រេច​ចិត្ត​ទិញ​ទូរស័ព្ទ​ថ្មី ដែល​អាច​ថត​រូប​បាន​ច្បាស់​ បច្ចេកវិទ្យា​ល្អ​ជា​កាដូ​បន្តិច​បន្តួច​ជូន​អ្នក​ទាំង​ពីរ​តែ​ម្ដង៕

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី