នារី​ខ្មែរ​​នៅ​ក្រៅ​ប្រទេស​​៦​នាក់នេះជាធនធានសំខាន់សម្រាប់កីឡាកម្ពុជា

  • 2018-12-25 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1897

ចន្លោះមិនឃើញ

កីឡា​ការិនី​កូន​កាត់​ជា​ច្រើន​នាក់​​រស់​នៅ​ក្រៅ​ប្រទេស​ក្នុង​នោះ​កីឡា​ការិនី​មួយ​ចំនួន​​​ប្រកួត​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ និង​បាន​លើក​ទង់​ជាតិ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​មក​ហើយ​ដែរ។ ពួក​គាត់​ជា​ធនធាន​កីឡា​ដ៏​សំខាន់​សម្រាប់​កម្ពុជា​​ត្រៀម​ចូល​រួម​ព្រឹត្តិការណ៍​សំខាន់​ៗ​នា​ពេល​ខាង​មុខ។ នេះ​សូម​បង្ហាញ​កីឡា​ការិនី​​ខ្មែរ​​៦​នាក់​កំពុង​រស់​នៅ​ក្រៅ​ប្រទេស។

១- កីឡា​ការិនី​ ស្រួង ភាវី ​​ ស្រួង​ ភាវី ជា​កីឡា​ការិនី​ដ៏​មាន​ទេព​កោសល្យ​ផ្នែក​កីឡា​​ស្នូកឃ័រ​ និង​ប៊ីយ៉ា​ដែល​តែង​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​​កម្ពុជា​មាន​មោទនភាព​ចំពោះ​រូប​នេះ​ដែល​ឈ្នះ​ការ​ប្រកួត​កម្រិត​តំបន់​ និង​ពិភព​លោក​ជា​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ មែន​ទែន​ទៅ​ កីឡា​ការិនី​កម្ពុជា​រូប​នេះ​​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ប្រទេស​កូរ៉េ​ខាង​នៅ​​ប្រទេស​កំណើត​ថែម​ទៀត។

​កីឡា​ការិនី​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ត្បូង​ឃ្មុំ​រូប​នេះ​មិន​មែន​មាន​ទេព​កោសល្យ​កីឡា​ពី​តូច​នោះ​ទេ​ ប៉ុន្តែ​​ការ​​ផ្ញើ​ជីវិត​ទៅ​រស់​នៅ​ប្រទេស​ទី​២​នៅ​ពេល​រូប​នាង​ពេញ​វ័យ​ទៅ​ហើយ​បាន​ធ្វើ​ឲ្យ​នាង​មាន​ឱកាស​ហ្វឹកហាត់​កីឡា​ប្រភេទ​នេះ។ ការ​ខិត​ខំ​ហ្វឹកហាត់​ និង​ជម្នះ​រាល់​ការ​លំបាក​ទើប​ធ្វើ​ឲ្យ​ទទួល​បាន​លទ្ធផល​គួរ​ទី​មោទនៈ។​

២- កីឡា​ការិនី​ ខាន់ ចេសា​

កីឡា​ការិនី​ចំបាប់​ជឺជិត​ស៊ូ ខាន់ ចេសា បាន​ធ្វើ​ឲ្យ​ផ្ទុះ​ខ្លាំង​ទាំង​នៅ​ប្រទេស​កម្ពុជា​ និង​​សហរដ្ឋ​អាមេរិក​នៅ​ពេល​រូប​នាង​តំណាង​ឲ្យ​កម្ពុជា​ឈ្នះ​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៨​នេះ។ កីឡា​ការិនី​ជា​​កូន​ស្រី​របស់​ឪពុក​ជា​ជន​ជាតិ​ខ្មែរ​ និង​ម្តាយ​ជា​ជន​ជាតិ​អាមេរិក​​បាន​ហ្វឹកហាត់​កីឡា​ជឺជិតស៊ូ​តាំង​ពី​អាយុ​៦​ឆ្នាំ​ និង​ឈ្នះ​មេដាយ​ ព្រម​ទាំង​ជើង​ឯក​ជា​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ។ ខាន់ ចេសា បាន​ក្លាយ​ជា​សេចក្តី​សង្ឃឹម​របស់​កម្ពុជា​សម្រាប់​ការ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អន្តរជាតិ​ធំ​ៗ​​នា​ពេល​ខាង​មុខ។ ​ ៣- កីឡា​ការិនី ឯម សុវណ្ណារី

ទើប​លេច​មុខ​ក្នុង​ពិភព​​ប្រដាល់​គុន​ចម្រុះ​ថ្មី​ៗ​នេះ​ទេ​ ប៉ុន្តែ​កីឡា​​ការិនី​ ឯម សុវណ្ណារី ក៏​បាន​លើក​ទង់​ជាតិ​កម្ពុជា​នៅ​លើ​សង្វៀន​ ONE Championship ​ដែល​មាន​មនុស្ស​រាប់​លាន​នាក់​ឃើញ​ការ​ប្រកួត​របស់​នាង។ នា​ពេល​ខាង​មុខ​ កីឡា​ការិនី​ដែល​មាន​ដើម​កំណើត​នៅ​អាមេរិក​រូប​នេះ​នឹង​​បន្ត​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​គុន​ចម្រុះ​ក្នុង​សង្វៀន​​ដ៏​ធំ​នេះ​ទៀត​ ហើយ​​ត្រូវ​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​កីឡា​ការិនី​​ខ្លាំង​ម្នាក់​លំដាប់​ពិភព​លោក​របស់​កម្ពុជា។

៤- កីឡា​ការិនី កញ្ញា​ Sandra Hill

កីឡា​ការិនី​បាល់ទាត់​ខ្មែរ-​អូស្ត្រាលី​ កញ្ញា​ Sandra Hill​ បាន​មក​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​កន្លង​ទៅ​នេះ​ដើម្បី​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​ពាន​រង្វាន់​នារី​កម្រិត​អាស៊ាន​ AFF Women's Championship​ ឆ្នាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ កីឡា​ការិនី​ដែល​ជា​ក្មួយ​ស្រី​របស់​លោក​ ប្រាក់ សុវណ្ណារ៉ា​​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា​បាន​៤​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​​នេះ​​ដែល​រួម​ចំណែក​ឈ្នះ​ក្រុម​នារី​ទីម័រ​ខាង​កើត​ ១២-០ ប៉ុន្តែ​ចាញ់​៣​ប្រកួត។ កញ្ញា​​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​កម្រិត​គុណភាព​ខ្ពស់​ជាង​កីឡា​ការិនី​កម្ពុជា​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​គួរ​ឲ្យ​ចាប់​អារម្មណ៍។

៥- កីឡា​ការិនី​​ Tubb Casandre Nicole​

​កីឡា​ការិនី​ខ្មែរ​កាត់​​អាមេរិក​កញ្ញា​​ Tubb Casandre Nicole ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​​ដែល​បាន​ចូល​​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​កាល​ពី​ឆ្នាំ​២០១៧។ ​កីឡា​ការិនី​រូប​នេះ​​មាន​ជំនាញ​កីឡា​តេក្វាន់ដូ​​ និង​ឈ្នះ​​មេដាយ​សំរឹទ្ធ​​ស៊ីហ្គេម​ជូន​ជាតិ​។ គ្រូ​បង្ហាត់​តេក្វាន់ដូ​កម្ពុជា​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​​លោក​ Choi Yong Sok រំពឹង​ថា​ កីឡា​ការិនី​រូប​នេះ​​នឹង​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​​ប្រទេស​ជប៉ុន​ឆ្នាំ​២០២០។​

៦- កីឡា​ការិនី​ Ka Andrea Daravy

កីឡា​ការិនី​វាយ​កូន​បាល់​កម្ពុជា​ Ka Andrea Daravy បាន​ចូល​រួម​តំណាង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​លើ​ប្រភេទ​កីឡា​វាយ​កូន​បាល់​ច្រើន​ឆ្នាំ​ហើយ។ កីឡា​ការិនី​កើត​នៅ​ប្រទេស​បារាំង​ដែល​មាន​ឪពុក​ម្តាយ​ជា​ខ្មែរ​​រៀន​ជំនាញ​ទី​ផ្សារ​នៅ​សាកល​វិទ្យាល័យ​ San Francisco សហរដ្ឋ​អាមេរិក។ កីឡា​ការិនី​រូប​នេះ​ធ្លាប់​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​២​ដង​ហើយ​គឺ​ឆ្នាំ​​២០១៥​ និង​២០១៧។ កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​ កញ្ញា​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​​លើ​វិញ្ញាសា​វាយ​ទោល​​ឲ្យ​កម្ពុជា​ដែរ៕ ​

អត្ថបទ៖ ជាន ចាន់រ៉ា