អ្នក​ជំនួញ​ខ្មែរ​ លី វណ្ណា ​កំពុង​ធ្វើ​ឱ្យ​បរទេស ​ចង់​ស្គាល់​មុខ​ខ្លាំង ​ក្រោយ​ចង់​ទិញ​ក្លឹប​នៅ​ប៉ូឡូញ

  • 2018-12-26 03:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​មាន​ដំណឹង​ថា​មាន​បុរស​ដើម​កំណើត​ខ្មែរ​ម្នាក់ ​ចង់​ទិញ​ក្លឹប Wisła Kraków ​នៅ​លីគ​កំពូល​ប៉ូឡូញ​ដែល​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។

រូបភាពពីក្លឹប Krakow អំឡុងពេលប្រជុំ រឿង​ទិញ​ក្លឹប​នេះ

បុរស​ដើម​កំណើត​ខ្មែរ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ លី វណ្ណា ​ដែល​ជា​អ្នក​មាន ​មាន​មុខ​ជំនួញ​ច្រើន​នៅ​អឺរ៉ុប ​ប៉ុន្តែ​មិន​ចង់​ល្បី​ឈ្មោះ ឬ​បង្ហាញ​មុខ​ពិត​នៅ​ទី​សាធារណៈ​ឡើយ។ គេ​ដឹង​ថា ​លោក​ជា​ម្ចាស់​ភាគហ៊ុន​នៅ​តាម​ក្លឹប​ធំ​ៗ​ជា​ច្រើន​ដួច​ជា​ New York City, Slavia Praga, Yokohama FC ​និង​ Vitoria Guimaraes ​ជា​ដើម​។ ​បុរស​​ដែល​ចូល​ចិត្ត​វិស័យ​កីឡា​រូប​នេះ ​ចង់​បាន​ក្លឹប Wisla Krakow ​ខាង​លើ គឺ​ដើម្បី​ជួយ​កុំ​ឱ្យ​ក្លឹប​ដែល​ធ្លាប់​មាន​ប្រវត្តិ​ល្បី​ឈ្មោះ​ខាង​លើ​ដួល​ទាន់។

បើ​តាម​ក្លឹប​បាន​បញ្ជាក់ ​លោក លី វណ្ណា ​ចង់​ទិញ​ភាគហ៊ុន​ក្លឹប​នេះ​ទាំង​អស់​តែ​ម្ដង ​ដោយ​លោក​ចង់​បាន​៦០​% និង​ដៃ​គូ​សហការ​ជន​ជាតិ​អង់គ្លេស​ម្នាក់​ទៀត​យក​៤០​%។ ការ​ចរចា​ធ្វើ​ឡើង​រួច​មក​ហើយ ​ដោយ​ប្រធាន​ក្លឹប​ផ្ទាល់​បាន​ជួប​ជាមួយ​តំណាង​របស់​លោក លី វណ្ណា ​។ យោង​ទៅ​តាម​រូបភាព​ដែល​បាន​បង្ហោះ​មក ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​ម្នាក់​ណា​នៅ​ឡើយ​ទេ ដែល​ជា​លោក លី វណ្ណា ​នោះ។

អ្នក​គាំទ្រ​ក្លឹប Wisla Krakow ​និង​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន កំពុង​ចាប់​អារម្មណ៍​លើ​អ្នក​ជំនួញ​ខ្មែរ​លាក់​មុខ​ម្នាក់​នេះ ​ថា​មាន​មុខ​មាត់​យ៉ាង​ណា​ឱ្យ​ប្រាកដ។ ត្បិត​អី​អ្នក​គាំទ្រ​របស់​ក្លឹប​ផ្ទាល់ ​ក៏​ចង់​ដឹង​ម្ចាស់​ក្លឹប​ថ្មី​នេះ​ផង​ដែរ។ ​ក្រោយ​ពី​ផ្ទុះ​រឿង​នេះ​មក ​មាន​ករណី​លើ​បណ្ដាញ​សង្គម​ជា​ច្រើន បាន​បង្កើត Account ​ឈ្មោះ លី វណ្ណា ​នេះ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍ ឬ​ធ្វើ​ក្នុង​ន័យ​បន្លំ​តែ​ម្ដង។

បើ​យោង​តាម​ភ្នាក់ងារ​របស់​ក្លឹប​ខា​លើ​ផ្ទាល់ ​បុរស​ឈ្មោះ លី វណ្ណា ​នេះ ​មិន​ដែល​បណ្ដាញ​សង្គម​ណា​មួយ​ឡើយ ហើយ​ផ្ដាំ​ទៅ​អ្នក​គាំទ្រ​ថា ​កុំ​យល់​ច្រឡំ​គណនី​ណា​មួយ​ជា​លោក លី វណ្ណា អី៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម