គយ​គន់​សម្រស់​ជាង​ធ្វើ​រថយន្ត​ម្នាក់​សង្ហា​មិន​ចាញ់​តារា​ម៉ូដែល

  • 2018-12-27 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ប្រកប​របរ​ជា​អ្នក​ធ្វើ​រថយន្ត លោក ចាន់ ដាវុធ ក៏​ចូល​ចិត្ត​ថត​រូប​លក្ខណៈ​ជា​ម៉ូដែល​ ដោយ​សារ​តែ​​ខ្លួន​មាន​សម្រស់​សង្ហា​មិន​ចាញ់​តារា​ល្បី​ប៉ុន្មាន​នោះ​ទេ។ ថ្លែង​មក​កាន់​សប្បាយ ដាវុធ​ និយាយ​ថា​ កាល​ពី​មុន​ខ្លួន​មិន​ដែល​មាន​បំណង​ចង់​ថត​រូប​បែប​ជា​លក្ខណៈ​ម៉ូដែល​ដូច​នេះ​ទេ រហូត​ដល់​ពេល​ជួប​ជាមួយ​នឹង​អ្នក​ជំនាញ​ថត​រូប លោក សៀន សិទ្ធិគន្ធ ក៏​សាក​ល្បង​ឲ្យ​ខ្លួន​ក្លាយ​ជា​ម៉ូដែល​សម្រាប់​ថត​រូប​លើក​ដំបូង​តែ​ម្ដង។

ក្រោយ​ពី​ការ​ថត​រូប​នេះ​បញ្ចប់​ទើប​​ គេ​សង្កេត​ឃើញ​ថា​បុរស​រូប​នេះ​ពិត​ជា​មាន​រូប​រាង​និង​សម្រស់​មិន​ចាញ់​តារា​ល្បី​នោះ​ទេ។ ដាវុធ ក៏​បាន​និយាយ​ថា​សព្វ​ថ្ងៃ​នេះ​ខ្លួន​កំពុង​តែ​មមាញឹក​នឹង​ការ​ងារ​បច្ចេកទេស​ធ្វើ​រថយន្ត​ ប៉ុន្តែ​ខ្លួន​ក៏​បើក​ចិត្ត​ក្នុង​ការ​ហៅ​ថត​ធ្វើ​ជា​ម៉ូដែល​សម្លៀក​បំពាក់ ឬ​ក៏​ថត​ឈុត​ស្ប៉តខ្លីៗ​ផង​ដែរ ដោយ​សារ​តែ​ខ្លួន​មិន​ទាន់​មាន​ពេល​ច្រើន​ក្នុង​ការ​ប្រកប​ការងារ​សិល្បៈ​ផ្សេងៗ។

មក​មើល​រូបថត​របស់​ដាវុធ​ខាង​ក្រោម៖

រូប​ថត​ផ្ដល់សិទ្ធ​ពីលោក សៀន សិទ្ធិគន្ធ

​​

អត្ថបទ៖ ធារ៉ូ