ថ្ងៃណូអែល គេអបអរពេញទឹកពេញដី តែតារាជើងចាស់ Eric Tsang បែរជាជួបរឿងស៊យ

  • 2018-12-27 03:16:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេល​មនុស្ស​ជា​ច្រើន​ចំណាយ​ពេល​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​នឹង​គ្រួសារ​ និង​មិត្តភ័ក្ដិ​នៅ​ថ្ងៃ​បុណ្យគ្រិស្តម៉ាស ប៉ុន្តែ​ងាក​ទៅ​តារាសម្ដែង​ជើង​ចាស់​របស់​ហុងកុង​ Eric Tsang វិញ​ បែរ​ជា​កំពុង​វ័ណ្ឌក​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ពេល​ទៅ​កម្សាន្ត​នៅ​កោះ​ Hokkaido ប្រទេស​ជប៉ុន​ទៅ​វិញ។

តារាសម្ដែង​ដែល​ភាគ​ច្រើន​ដើរ​ជា​តួ​ក្រមិចក្រមើម​ Eric Tsang បាន​ស្ថិត​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ប៉ុន្តែ​ជា​សំណាង​ល្អលោក​មិន​មាន​របួស​អ្វី​ធ្ងន់​ធ្ងរ​ឡើយ។

ផ្អែក​តាម​ប្រភពព័ត៌មាន​ រថយន្ត​ ៧កៅអីមួយ​គ្រឿង​បាន​ជិះ​បុក​ជាមួយ​នឹង​រថយន្ត​របស់​ Eric។ ប៉ូលីស​ដែល​នៅ​ប្រចាំ​ការ​នៅ​តំបន់​នោះ បាន​មក​ដល់​ភ្លាមៗនៅ​កន្លែង​កើតហេតុ​ ព្រម​ទាំង​បាន​ធ្វើ​តេស្ត​ ដើម្បី​ពិនិត្រ​ចាតិ​ស្រវឹង​លើ​អ្នក​បើកបរ។

ដោយឡែក​ ពេល​កំពុង​ធ្វើ​ដំណើរ​ ក្រៅ​ពី Eric ក៏​មាន​អ្នក​ផាត់​មុខ​ Vanus Li និង​មន្ត្រី​ប៉ូលីស​ហុងកុង​ម្នាក់​ឈ្មោះ​ Li Zhiheng។ មួយ​វិញទៀត​ ទាក់ទង​នឹង​ករណី​នេះ​ដដែល​ កូនស្រី​រប​ស់​ Eric គឺ​ Bowie Tsang ក៏​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​តាម​អ្នក​ចាត់​ការ​របស់​នាង​ថា​ គ្រប់​គ្នា​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នេះ​ មាន​សុវត្ថិភាព​ល្អ​ណាស់​ មិន​មាន​រងរបួស​អ្វី​ឡើយ៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី